ប្រទេសជប៉ុនគ្រោងចំណាយថវិកា៥២,៦ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ ក្នុងឆ្នាំសារពើពន្ធ២០២៤ ស្របពេលមានភាពតានតឹងខ្លាំងជាមួយចិន

ដោយ: គង់ លាងហួរ
តូក្យូ: ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា បានស្នើសុំថវិកាចំណាយចំនួន ៧,៧ទ្រីលានយ៉េន (ប្រហែល៥២,៦៧ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ២០២៤។

សំណើថវិកាចំនួន៧,៧ទ្រីលានយ៉េននេះសម្រាប់ឆ្នាំសារពើពន្ធ២០២៤កត់សម្គាល់ជាឆ្នាំទី២ហើយ ក្នុងការកសាងសមត្ថភាពកងទ័ពជប៉ុនរយៈពេល៥ឆ្នាំក្រោមយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីដែល រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida បានអនុម័តកាលពីខែធ្នូឆ្នាំមុន។

យុទ្ធសាស្ត្រនោះគឺផ្តោតលើការពង្រឹងសមត្ថភាពវាយប្រហារដើម្បីផ្តាច់ខ្លួនចេញពីគោលការណ៍សន្តិភាពនិយម ក្រោយពីការចាញ់សង្គ្រាមរបស់ជប៉ុន ដែលមានតែយោធាសម្រាប់ការពារខ្លួន ។

ក្រោម ផែនការ រយៈពេល ប្រាំ ឆ្នាំរបស់លោក Fumio Kishida ប្រទេសជប៉ុន គ្រោង នឹង ចំណាយប្រាក់៤៣ទ្រី លាន យ៉េន (៣១៥ ពាន់ លាន ដុល្លារ ) រហូតដល់ ឆ្នាំ២០២៧ ពោលគឺ ជិត ស្មើ ២ដង នៃ ការចំណាយ ប្រចាំឆ្នាំ របស់ ខ្លួន ប្រហែល១០ទ្រី លាន យ៉េន (៦៨ពាន់ លាន ដុល្លារ )។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ជប៉ុនទ្វេរដង រហូតដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧ ខណៈទីក្រុងតូក្យូប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងកូរ៉េខាងជើងដែលមិនអាចទាយទុកជាមុនបាន។

សំណើ នេះ ធ្វើ ឡើង ខណៈ ដែល ទំនាក់ទំនង របស់ ជប៉ុន ជាមួយ ចិន បាន ធ្លាក់ ចុះ យ៉ាង ខ្លាំង។ ប្រទេសជប៉ុនកាលពីសប្តាហ៍មុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ ដោយប្រទេសចិនបានថ្កោលទោសទង្វើនេះ តាមរយៈហាមឃាត់លើការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here