ប្រទេសវៀតណាមរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារអាមេរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU

ដោយ: គង់ លាងហួរ

ហាណូយ: ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានលាតត្រដាងថា ការនាំចេញប្រចាំឆ្នាំរបស់ប្រទេសវៀតណាម បានហក់ឡើងដល់រាប់ពាន់លានដុល្លារអាមេរិក ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា ក្រោយរយៈពេលជិត៣ឆ្នាំ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ចូលជាធរមាន ចំណូលពីការនាំចេញរបស់វៀតណាមទៅកាន់ EU មានកំណើនយ៉ាងខ្លាំង ដោយក្នុងនោះ១៤,២% ក្នុងឆ្នាំ២០២១ និង១៦,៧%នៅឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការសិក្សាលើ FTA ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្រាប់ WTO និងសមាហរណកម្ម ស្ថិតក្រោមសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានបង្ហាញថា សហគ្រាសវៀតណាមជិត៤១ភាគរយបានរាយការណ៍ថា ពួកគេទទួលបានអត្ថប្រយោជ ន៍ពីកិច្ចព្រមព្រៀងទាំងនេះ។

គុណសម្បត្តិទូទៅបំផុត រួមមានការអនុគ្រោះពន្ធសម្រាប់ការនាំចូល និងការនាំចេញ រួមជាមួយនឹងផលជាវិជ្ជមាន លើបរិមាណបញ្ជាទិញ ប្រាក់ចំណូល និងប្រាក់ចំណេញ។

MoIT បានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្តន៍ ដោយជោគ​ជ័យនូវកិច្ចព្រមព្រៀង FTA ជំនាន់ក្រោយជាច្រើន ហើយថែមទាំងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាប្រវត្តិសាស្ត្រជាមួយប្រទេសអ៊ីស្រាអែលផងដែរ។ កតិកាសញ្ញានេះ ផ្តល់នូវសក្តានុពលក្នុងការកាត់បន្ថយពន្ធ លើទំនិញវៀតណាម រហូតដល់៩២ភាគរយ។

ទោះបីជាសម្រេចបាន នូវសមិទ្ធផលទាំងនេះយ៉ាងណាក្តី ក៏អត្រាកំណើន នៃការនាំចេញកសិផលរបស់វៀតណាម ទៅកាន់ EU បានធ្លាក់ចុះទាបជាងការរំពឹងទុក។ ការធ្លាក់ចុះនេះបណ្តាលជាចម្បងមកពីជំងឺរាតត្បាតដ៏អូសបន្លាយ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។

ការណ៍នេះ បានជំរុញឱ្យមានវិបត្តិសេដ្ឋកិច្ច និងការចំណាយកាន់តែតឹងរ៉ឹង ដែលប៉ះពាល់ដល់ការនាំចេញសំខាន់ៗ របស់វៀតណាម ដូចជាផលិតផលសមុទ្រ គ្រឿងសង្ហារឹម គ្រាប់ស្វាយចន្ទី និងកៅស៊ូជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here