ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈតម្លៃប្រេងឆៅកើនឡើង

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់វិស័យលំនៅដ្ឋាន និងស្តារស្ថិរភាពប្រាក់យ័ន ទោះបីជាវិនិយោគិននៅតែប្រុងប្រយ័ត្នចំពោះទិន្នន័យការងាររបស់សហរដ្ឋអាមេរិកយ៉ាងណាក្តី។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុនMSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើង០,១៥ភាគរយ ខណៈផ្សារហ៊ុនNikkei របស់ ជប៉ុន បានឡើង ថ្លៃ០,៤៥ភាគរយ។

គ្រប់ខ្សែចក្ខុទាំងអស់ងាកមើលលើកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការស្តារឡើងវិញនូវវិស័យអចលនទ្រព្យដែលរងគ្រោះដោយសារវិបត្តិ និងការថយចុះនៃការប្រើប្រាស់ ដែលកំពុងដាក់ទម្ងន់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចចិន។

ការជួញដូរទីផ្សារភាគហ៊ុនសាច់ប្រាក់នៅទីក្រុងហុងកុងត្រូវបានបិទសម្រាប់ថ្ងៃនេះ ខណៈដែលព្យុះទីហ្វុង Saola ខិតជិតចូលមកដល់ភាគខាងត្បូងប្រទេសចិន ប៉ុន្តែសន្ទស្សន៍ Hang Seng futures បានងើបឡើង០,២៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយក្នុងការជួញដូរដំបូងនៅពេលព្រឹក។

លោក Redmond Wong អ្នកយុទ្ធសាស្រ្តទីផ្សារ Greater China នៅក្រុមហ៊ុន Saxo Markets ក្នុងទីក្រុងហុងកុងបានលើកឡើងថា ទោះបីជារហូតមកដល់ពេលនេះ វិធានការគាំទ្ររបស់ទីក្រុងប៉េកាំងមិនមានវិសាលភាពច្រើនយ៉ាងណាក្តី ប៉ុន្តែ ការពិតដែលថាក្រុមអ្នកបង្កើតគោលនយោបាយកំពុងប្រកាសជំហានកាន់តែលឿន អាចផ្តល់ទំនុកចិត្តដល់ទីផ្សារ។

តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង០,២៤ភាគរយដល់៨៣,៨៣ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ Brent បានកើនឡើង០,២៣ភាគរយដល់៨៧,០៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here