តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានងើបឡើងនៅថ្ងៃសុក្រនេះ និងត្រៀមខ្លួនសម្រាប់ការកើនឡើងប្រចាំសប្តាហ៍ទី២ជាប់ៗគ្នា ដោយសារការថយចុះឱកាសនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) នៅឆ្នាំនេះ។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៤២,៥៦ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0130 GMT និងអាចកើនឡើងច្រើនជាង១% ប្រចាំសប្តាហ៍ បន្ទាប់ពីតម្លៃរបស់វាបានឡើងដល់កម្រិតខ្ពស់រយៈពេល១ខែកាលពីថ្ងៃពុធ។

ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២% ដល់១៩៦៩,៤០ដុល្លារក្នុងមួយអោន។

ផលប័ត្ររតនាគាររបស់សហរដ្ឋអាមេរិក និងប្រាក់ដុល្លារត្រូវបានកំណត់ថានឹងបញ្ចប់សប្តាហ៍នេះ ជាមួយការធ្លាក់ថ្លៃ ដែលធ្វើឲ្យមាសមានភាពទាក់ទាញសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងបំផុតក្នុងខែកក្កដា ប៉ុន្តែការថយចុះអត្រាអតិផរណាប្រចាំខែបានពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅខែក្រោយនេះ។

អតិផរណាតំបន់ចាយលុយអឺរ៉ូបានរក្សាស្ថិរភាពក្នុងខែសីហា ប៉ុន្តែកំណើនតម្លៃមូលដ្ឋានបានធ្លាក់ចុះដូចការរំពឹងទុក ហើយនេះជារូបភាពចម្រុះមួយ ដែលធ្វើអោយឱ្យមានភាពស្មុគស្មាញដល់ធនាគារកណ្តាលអឺរ៉ុប(ECB)។

ទន្ទឹមគ្នានេះ ការស្ទង់មតិមួយបានបង្ហាញនៅថ្ងៃសុក្រនេះថា សកម្មភាពរោងចក្ររបស់ប្រទេសជប៉ុនបានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នាមកហើយគិតត្រឹមខែសីហាកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here