ប្រាក់អឺរ៉ូហក់ឡើងថ្លៃដោយសារអតិផរណា ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃដោយសារកត្តាមួយចំនួន

ដោយៈ តែម សុខុម

សិង្ហបុរី: នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា នេះ ប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល១៥ឆ្នាំ ធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន។

ការឡើងថ្លៃប្រាក់អឺរ៉ូ នេះជាសញ្ញាឆ្លុះបញ្ចាំងពីអតិផរណា ដែលពិបាកដោះស្រាយនៅតំបន់អឺរ៉ុប ខណៈប្រាក់ដុល្លារ បានធ្លាក់ថ្លៃនៅមុនការបញ្ចេញទិន្នន័យ របស់សហរដ្ឋអាមេរិក ស្ដីពីការប្រើប្រាស់ អតិផរណា និងការងារដែលអាចបន្ថែមភ័ស្ដុតាង កាន់តែច្បាស់អំពីសេដ្ឋកិច្ចដាំក្បាលចុះ។

ការស្ទាបស្ទង់អំពីផលិតកម្មរបស់ប្រទេសចិន ដែលល្អប្រសើរជាងការរំពឹងទុកបានរក្សាឱ្យប្រាក់យ័នរបស់ចិន ប្រាក់ដុល្លារអូស្រ្តាលី និងប្រាក់ដុល្លារនូវែលសេឡង់ មានស្ថិរភាពនៅក្នុងការជួញដូរនៅអាស៊ី ទោះបីជារូបិយប័ណ្ណទាំង៣នេះត្រូវបានរំពឹងថា នឹងធ្លាក់ថ្លៃប្រចាំខែខ្លាំង ដោយសារការព្រួយបារម្ភ អំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិនយ៉ាងណាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យស្ដីពីការប្រើប្រាស់អតិផរណា និងការងារដែលជារង្វាស់អតិផរណាដ៏ពេញនិយម របស់ធនាគារកណ្តាលអាមេរិក (Federal Reserve) នឹងត្រូវចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះ។

កាលពីយប់មិញ ក្រសួងពាណិជ្ជកម្មអាមេរិក បានកែសម្រួលកំណើនក្នុងត្រីមាសទី២ ឆ្នាំនេះពី២,៤%មកនៅត្រឹម២,១% ខណៈទិន្នន័យប្រាក់បៀវត្សរ៍របស់សហរដ្ឋអាមេរិក នឹងត្រូវបញ្ចេញនៅថ្ងៃសុក្រ ស្អែកនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here