ការស្ទង់មតិថ្មី! បណ្តាសកម្មភាពរោងចក្រផលិតកម្មនៅប្រទេសចិនបន្តដាំក្បាលចុះអស់រយៈពេល៥ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិផ្លូវការមួយព បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពផលិតកម្មនៅប្រទេសចិន បានដាំក្បាលចុះរយៈពេល៥ខែជាប់ៗគ្នា គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ។

បញ្ហានេះបានបន្តដាក់សម្ពាធ ទៅលើក្រុមមន្ត្រីឱ្យដាក់ចេញការគាំទ្រដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របពេលដែលតម្រូវការធ្លាក់ចុះទាំងក្នុង និងក្រៅប្រទេស។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញផ្លូវការ (PMI) បានកើនឡើងដល់៤៩,៧ពិន្ទុ ក្នុងខែសីហា ពី៤៩,៣ពិន្ទុ ក្នុងខែកក្កដា ពោលគឺបន្តស្ថិតក្រោមកម្រិត៥០ពិន្ទុដដែល ប៉ុន្តែលើសពីការព្យាករសម្រាប់៤៩,៤ពិន្ទុ។ នេះបើយោងតាមការិយាល័យស្ថិតិជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនប្រឈមនឹងហានិភ័យ មិនអាចសម្រេចបានគោលដៅ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៥ភាគរយ ខណៈក្រុមមន្ត្រីកំពុងតស៊ូពុះពារ ជាមួយនឹងការដាំក្បាលចុះ ក្នុងវិស័យអចលនទ្រព្យ ការចំណាយរបស់អ្នកប្រើប្រាស់ថយចុះ និងការធ្លាក់ចុះនៃកំណើនឥណទាន ដែលនាំឱ្យធនាគារធំៗបន្ទាប ការព្យាករកំណើនរបស់ពួកគេសម្រាប់ឆ្នាំនេះ។

លោក Louise Loo សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Oxford Economics បានមានប្រសាសន៍ថា “វាឆាប់ពេកក្នុងការប្រាប់ ប៉ុន្តែការបោះពុម្ពទិន្នន័យនៅថ្ងៃនេះបានបង្ហាញថា ការកើនឡើងជាបន្តបន្ទាប់នៃសកម្មភាពកំណើនក្នុងត្រីមាសទី៣ នៅតែអាចធ្វើទៅបាន”។

ក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ បានប្រកាសកាត់បន្ថយពន្ធប្រថា​ប់ត្រាលើការជួញដូរភាគហ៊ុន ដែលជាការកាត់បន្ថយពន្ធជាលើកដំបូងចាប់តាំងពីឆ្នាំ 2008 ដើម្បីជំរុញទឹកចិត្តវិនិយោគិន។

ច្បាប់លម្អិតក៏ត្រូវបានបង្ហាញផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីបន្ធូរបន្ថយប្រាក់កម្ចីទិញផ្ទះដំបូង ហើយ​ធនាគារ​រដ្ឋ​ចិន​មួយ​ចំនួន​នឹង​បញ្ចុះ​អត្រា​ការ​ប្រាក់ ​លើ​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here