ផ្សារហ៊ុននៅតំបន់អាសុីត្រៀមធ្លាក់ថ្លៃប្រចាំខែសីហា ខណៈប្រេងឆៅអាមេរិកងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានកំណត់សម្រាប់ការធ្លាក់ថ្លៃប្រចាំខែសីហាដ៏អាក្រក់បំផុត គិតចាប់តាំងពីខែកុម្ភៈ ដោយសារសកម្មភាពរោងចក្រចិននៅតែដាំក្បាលចុះ ខណៈអ្នកវិនិយោគក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ មុនពេលចេញផ្សាយទិន្នន័យរបស់សហរដ្ឋអាមេរិកមួយចំនួនធំ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,១ភាគរយ ប៉ុន្តែនៅតែឆ្ពោះទៅរកការខាតបង់ប្រចាំខែចំនួន៥,៩ភាគរយ ដែលជាអត្រាធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែកុម្ភៈ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានកើនឡើងថ្លៃ០,៥ភាគរយ ដែលនាំឱ្យការខាតបង់ប្រចាំខែសីហារបស់ផ្សារហ៊ុននេះឡើងដល់២ភាគរយ។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិនស្ថិតនៅទ្រឹង ប៉ុន្តែការស្ទុះងើបឡើងវិញ២,៥ភាគរយនៃភាគហ៊ុនអចលនទ្រព្យបានជំរុញឱ្យសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងងើបឡើង០,៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃពុធ ទីក្រុងធំបំផុតចំនួន២នៅប្រទេសចិន ដូចជា ទីក្រុងសុិនជិន និងក្វាងចូវ បានបន្ធូរបន្ថយការទប់ស្កាត់លើប្រាក់កម្ចី ដោយអនុញ្ញាតឱ្យអ្នកទិញផ្ទះទទួលបានប្រាក់កម្ចីអនុគ្រោះពិសេសសម្រាប់ការទិញផ្ទះដំបូងដោយមិនគិតពីកំណត់ត្រាឥណទានពីមុនរបស់ពួកគេ។

ពេញមួយយប់ សង្កាត់ផ្សារហ៊ុនអាមេរិក Wall Street បានងើបឡើងថ្លៃ បន្ទាប់ពីសូចនាករសេដ្ឋកិច្ចអាមេរិកមួយចំនួនមានការធ្លាក់ចុះ ដោយបង្កជាការភ្ញាក់ផ្អើល និងជំរុញឱ្យមានការភ្នាល់គ្នាថា ធនាគារ Federal Reserve អាចនឹងផ្អាកការដំឡើងអត្រាការប្រាក់។

តម្លៃ ប្រេង ភាគច្រើន ស្ថិតនៅទ្រឹង។ តម្លៃប្រេងឆៅ Brent futures បានប្រែប្រួលតិចតួចមកនៅ៨៥,៨៨ដុល្លារ ក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ West Texas Intermediate futures របស់អាមេរិកបានងើបឡើង០,១ភាគរយដល់៨១,៧៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here