តម្លៃហាងឆេងមាសងើបឡើងនៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែត្រៀមសម្រាប់ការខាតបង់ប្រចាំខែសីហានេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានងើបឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈទិន្នន័យសេដ្ឋកិច្ចអាមេរិកបានជំរុញការរំពឹងទុកថា ធនាគារ Fed នឹងផ្អាកការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ប៉ុន្តែការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក និងផលប័ត្ររតនាគារ បានធ្វើឱ្យតម្លៃមាសស្ថិតលើផ្លូវឆ្ពោះទៅរកការខាតបង់ប្រចាំខែសីហានេះ។

មាស Spot Gold បានងើបឡើង០,២% ដល់១៩៤៦,១៧ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0114 GMT ដោយជួញដូរជិតដល់កម្រិតខ្ពស់រយៈពេលមួយខែកាលពីថ្ងៃពុធ។ ចំណែក មាសអាមេរិកU .S. gold futures មានស្ថិរភាពនៅតម្លៃ១៩៧៣,១០ដុល្លារក្នុងមួយអោន។

ដុំមាសកំពុងស្ថិតលើផ្លូវឆ្ពោះទៅធ្លាក់ថ្លៃជិត១% ប្រចាំខែសីហា ខណៈប្រាក់ដុល្លារអាមេរិកងើបឡើងថ្លៃប្រចាំខែលើកដំបូង ហើយផលប័ត្ររតនាគារអាមេរិកបានកើនឡើងប្រចាំខែជាប់ៗគ្នាលើកទី៤ ដែលបានឈានដល់កម្រិតឆ្នាំ២០០៧ កាលពីសប្តាហ៍មុន។

អតីតប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Boston បានមានប្រសាសន៍កាលពីថ្ងៃពុធថា ធនាគារ Fed អាចបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួន ប្រសិនបើទីផ្សារការងារ និងកំណើនសេដ្ឋកិច្ចបន្តធ្លាក់ចុះក្នុងល្បឿនបន្តិចម្តងៗនាពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានបញ្ជាក់ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,១% ដល់៨៩០,១០តោនកាលពីថ្ងៃពុធ។

លោហធាតុប្រាក់ spot silver មានស្ថិរភាពនៅតម្លៃ២៤,៦៦ដុល្លារក្នុងមួយអោន ដោយបានឡើងដល់កម្រិតខ្ពស់ជាងមួយខែកាលពីថ្ងៃពុធម្សិលមិញនេះ។

ចំណែកឯ តម្លៃផ្លាទីនបានងើបឡើង០,៣% ដល់៩៧៧,០២ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃលោហធាតុនេះឆ្ពោះទៅរកការកើនឡើងប្រចាំខែជាលើកទីពីរជាប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here