តើឥណទានងាយស្រួល មានតួនាទីអ្វីខ្លះ ក្នុងការជួលដល់ប្រជាជន?

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ បច្ចុប្បន្នននេះ ប្រជាពលរដ្ឋក្រីក្រមួយចំនួននៅតែមានភាពពិបាកក្នុងការស្វែងរកកម្ចីឥណទានពីគ្រឹះស្ថានធនាគារឬ មីក្រូហិរញ្ញវត្ថុសម្រាប់មកដោះស្រាយបញ្ហាគ្រួសារ ឬក៏បង្កើតមុខរបរអ្វីមួយ ពីព្រោះតែខ្លួនមិនមានទ្រព្យធានាដាក់បញ្ចាំនៅគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីយកកម្ចីមកប្រើ។

ដោយមើលឃើញពីភាពពិបាកនៃការស្វែងរកឥណទាននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានបង្កើតនូវឥណទានមួយដែលមានឈ្មោះកម្ចីងាយស្រួល ឬឥណទានងាយស្រួល។ កញ្ចប់នេះ បង្កើតឡើងក្នុងគោលបំណងជួយដល់ពលរដ្ឋក្រីក្រ មិនមានទ្រព្យសម្បត្តិហើយពិបាកស្វែងរកកម្ចស្របច្បាប់ ជាពិសេសនោះ គឺដើម្បីកាត់បន្ថយនូវការយកកម្ចីក្រៅប្រព័ន្ធមកប្រើប្រាស់ដែលមានការប្រាក់ខ្ពស់ហួសហេតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឡុង ចំណាន ប្រធានផ្នែកលក់រាយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ បានមានប្រសាសន៍ថាគោលដៅ នៃការបង្កើតឥណទានងាយស្រួលនេះកើតឡើង ដើម្បីជួយដល់ពលរដ្ឋដែលកំពុងលង់ក្នុងការប្រើប្រាស់ឥណទានក្រៅប្រព័ន្ធ ដែលមានការប្រាក់ខ្ពស់ហួសហេតុ និងអាចឈានទៅ រកការជំពាក់បំណុលវ័ន្តកនិងកាន់តែមានវិបត្តិថែមទៀត ។

លោកបន្តថា បន្ទាប់ពីបានបង្កើតនូវឥណទានប្រភេទនេះ និងបានឱ្យពលរដ្ឋប្រើប្រាស់ឃើញថា ពលរដ្ឋដែលជាអាជីវករខ្នាតតូច ក៏បានយកកម្ចីនោះទៅប្រើប្រាស់និងទទួលបានជោគជ័យជាបន្តបន្ទាប់ ។ លោកថា “កម្ចីប្រភេទនេះ យើងមិនតម្រូវឱ្យមានទ្រព្យធានាបញ្ចាំយកឥណទាននោះទេ តែពួកគាត់ត្រូវមានអាជីវកម្មច្បាស់លាស់ និងជាអ្នកដែលចង់ចាកចេញពីភាពក្រីក្រ និងជាអ្នកមិនចង់បានឥណទានក្រៅប្រព័ន្ធមកប្រើប្រាស់ ពិតប្រាកដមែន”។

លោកបន្ថែមថាថ្វីត្បិតតែឥណទានប្រភេទនេះ មានភាពងាយស្រួលមែន ប៉ុន្តែក៏មិនអាចផ្ដល់ជូនអតិថិជនក្នុងទំហំធំបានដែរ ពោលគឺត្រឹម២លានរៀលចុះក្រោម ឬអាចប្រហាក់ប្រហែល អាស្រ័យទៅលើទំហំអាជីវកម្មរបស់អតិថិជននោះ។

លោកគា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ឥណទានរបស់មីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែផ្ដោតទៅលើវិស័យកសិកម្ម និងអាជីវកម្មខ្នាតតូចនៅឡើយ ដោយសារតែកម្ពុជានៅតែពឹងផ្អែកទៅលើវិស័យកសិកម្ម ទោះបីជាបច្ចុប្បន្ននេះវិស័យសេដ្ឋកិច្ចកម្ពុជា បានធ្វើពិពិធកម្មទៅរកឧស្សាហកម្មបណ្ដើរៗក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here