ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតជិតកម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍នៅថ្ងៃពុធនេះ បន្ទាប់ពីកង្វះការងារទំនេរនៅសហរដ្ឋអាមេរិក និងទិន្នន័យទំនុកចិត្តអ្នកប្រើប្រាស់បានបន្ធូរបន្ថយការភ្នាល់គ្នាលើការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក Federal Reserve នៅឆ្នាំនេះ។
មាស Spot Gold បានជួញដូរនៅតម្លៃ១៩៣៦,៥៩ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0115 GMT ដោយជួញដូរជិតដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៧ ខែសីហាមកកាលពីថ្ងៃអង្គារ។ តម្លៃមាសសហរដ្ឋអាមេរិក U.S. gold futures មានស្ថិរភាពនៅ១៩៦៤,៣០ដុល្លារក្នុងមួយអោន។
ផលប័ត្ររតនាគាររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៣សប្តាហ៍កាលពីថ្ងៃអង្គារ បន្ទាប់ពីទិន្នន័យ និងប្រាក់ដុល្លារក៏បានធ្លាក់ថ្លៃផងដែរ ដែលធ្វើឲ្យមាសមានតម្លៃទាបសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។
ការបើកការងារនៅសហរដ្ឋអាមេរិក(U.S. job openings) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងខែកក្កដា ដោយសារទីផ្សារការងារបានធ្លាក់ចុះជាលំដាប់ ដោយជំរុញឱ្យមានការរំពឹងទុកថា ធនាគារ Fed នឹងរក្សាអត្រាការប្រាក់ឱ្យនៅដដែលមិនផ្លាស់ប្តូរនៅខែក្រោយនេះ។
យោងតាមការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃអង្គារថា ទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងខែសីហា បន្ទាប់ពីបានកើនឡើងរយៈពេល២ខែជាប់ៗគ្នា ស្របពេលមានការព្រួយបារម្ភជាថ្មីអំពីអតិផរណា។
តម្លៃលោហៈធាតុប្រាក់ spot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៤,៦៨ដុល្លារក្នុងមួយអោន ប៉ុន្តែបានស្ថិតជិតដល់កម្រិតខ្ពស់រយៈពេលមួយខែ។ ផ្លាទីនបានធ្លាក់ថ្លៃ០,១% ដល់៩៧៥,១៤ដុល្លារក្នុងមួយអោន ដោយបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា នៅក្នុងវគ្គមុន៕