ប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងប្រែក្លាយទៅជាមជ្ឈមណ្ឌល ដឹកជញ្ជូនសកល

ដោយ: គង់ លាងហួរ

រីយ៉ាដ: ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមគម្រោងសាងសង់មជ្ឈ​មណ្ឌលដឹកជញ្ជូនជាង៥០ ដើម្បីប្រែក្លាយរាជាណាចក្រនេះ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនសកល។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានចិន Xinhua នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ផែនការនេះ មានគោលបំណងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យភ័ស្តុភារកម្ម របស់ប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងស្រុក និងលើកកំពស់ឋានៈ របស់ប្រទេសអារ៉ាប៊ីសាអូឌីតជាគោលដៅវិនិយោគឈានមុខគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផែនការនេះរួមមានមជ្ឈមណ្ឌលចំនួន៥៩ ដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង១០០គីឡូម៉ែត្រការ៉េ ដោយមជ្ឈមណ្ឌលចំនួន១២ ស្ថិតនៅទីក្រុង Riyadh មជ្ឈមណ្ឌលចំនួន១២ទៀត នៅទីក្រុង Mecca មជ្ឈមណ្ឌលចំនួន១៧នៅតំបន់ភាគខាងកើត ហើយមជ្ឈមណ្ឌលចំនួន១៨ទៀត ស្ថិតនៅផ្នែកផ្សេងទៀតនៃប្រទេស។

យោងតាមរបាយការណ៍បានបង្ហាញឱ្យដឹងថា មជ្ឈមណ្ឌលដឹកជញ្ជូនទាំងនេះ គ្រោងនឹងសាងសង់បញ្ចប់នៅឆ្នាំ២០៣០ខាងមុខ។

មជ្ឈមណ្ឌលទាំងនេះ នឹងអនុញ្ញាតឱ្យឧស្សាហកម្ម ក្នុងស្រុកអាចនាំចេញផលិតផល អារ៉ាប៊ីសាអូឌីត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយសម្រួលដល់ការភ្ជាប់ទំនាក់ទំនង យ៉ាងរហ័សរវាងមជ្ឈមណ្ឌលដឹកជញ្ជូន និងមជ្ឈមណ្ឌលចែកចាយនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here