ប្រាក់ដុល្លារធ្លាក់ថ្លៃក្រោយធនាគារកណ្ដាលអាមេរិកបង្ហើបពីការ ដំឡើងអត្រាការប្រាក់បន្ថែមទៀត

ដោយៈ តែម សុខុម

សិង្ហបុរី: ប្រាក់ដុល្លារ កាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហា បានធ្លាក់ថ្លៃ ក្រោយឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងពេល១២សប្ដាហ៍ បន្ទាប់ពីប្រធានធនាគារកណ្ដាលអាមេរិក លោកJerome Powell បានបង្ហើបពីលទ្ធភាព ដែលអាចដំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេលជាង៩ខែ។

អំឡុងសុន្ទរកថា ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៅឯសន្និ​សីទគោលនយោបាយសេដ្ឋកិច្ចប្រចាំឆ្នាំ លោក Jerome Powell បានធ្វើការត់សម្គាល់ពីវឌ្ឍនភាព លើការបន្ធូរសម្ពាធតម្លៃព្រមទាំងហានិភ័យនានា ពីភាពរឹងមាំដ៏គួរឱ្យភ្ញាក់ផ្អើល នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jerome Powell បានលើកឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា “យើងនឹងដំណើរការដោយប្រុងប្រយ័ត្ន នៅពេលយើងសម្រេចថា តើត្រូវរឹតបន្តឹងបន្ថែមទៀត ឬក៏រក្សាអត្រាគោលនយោបាយឱ្យថេរ និងសរង់ចាំទិន្នន័យបន្ថែមទៀត”។

លោកបានបន្ថែមថា “វាជាកិច្ចការរបស់ធនាគារកណ្ដាលអាមេរិក ដែលត្រូវធ្វើឱ្យអតិផរណាធ្លាក់ចុះ ដល់កម្រិតគោលដៅ២%របស់យើង ហើយយើងនឹងធ្វើដូច្នេះ”។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់ស្ទង់រូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ បានធ្លាក់ចុះ០,១០៦%មកនៅត្រឹម១០៤,០៥ពិន្ទុ បើធៀបនឹង១០៤,៤៤ពិន្ទុកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here