តម្រូវការលំនៅដ្ឋានកម្រិតមធ្យម បានសន្ទុះខ្លាំងនៅខណ្ឌពោធិ៍សែនជ័យ

ដោយ វុទ្ធី

ភ្នំពេញ៖ ទីផ្សារលំនៅដ្ឋានកម្រិតមធ្យមនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ នៅតែមានសន្ទុះខ្លាំង បើទោះបីជាមានវិបត្តិសេដ្ឋកិច្ចសកល។

លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តម្រូវការលំនៅដ្ឋានកម្រិតមធ្យមនៅខណ្ឌពោធិ៍សែនជ័យនៅតែមានទីផ្សារល្អ ដោយសារក្នុងខណ្ឌនេះ តម្លៃលំនៅដ្ឋាននៅមានតម្លៃសមរម្យនៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “លំនៅដ្ឋាននៅទីនោះមានតម្លៃសមរម្យមិនថ្លៃនោះទេ ហើយប្រជាពលរដ្ឋអាចទិញផ្ទះបង់រំលស់ ដូច្នេះចលនានៃការទិញលក់មានសន្ទុះខ្លាំង។ តម្លៃផ្ទះជាមធ្យមនៅតំបន់នេះគឺ ៧០ ០០០ ដុល្លាអាមេរិក”។

លោក បានព្យាករថា នៅឆ្នាំ២០២១ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២០ ដោយលោកជឿជាក់ថា “នៅឆ្នាំ២០២១ វិស័យអចលនទ្រព្យនៅខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាខណ្ឌផ្សេងៗទៀតក្នងប្រទេសកម្ពុជាយើង នឹងមានរីកចម្រើនឡើង ហើយតម្លៃដីនឹងឡើង”។

លោក វ៉ា វីរៈ នាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment បានឱ្យដឹងថា ទីផ្សារលំនៅដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យមានភាពល្អប្រសើរ។

លោក បានបន្តថា “នៅទីនោះមានបុរីច្រើន តែភាគច្រើនជាគម្រោងបុរីតូចៗត្រឹម១០០ ទៅ២០០ល្វែង។ ផ្ទះល្វែងនៅទីនោះតម្លៃជាមធ្យម ៥០ ០០០ដុល្លាអាមេរិក ទៅ ៦០ ០០០ដុល្លាអាមេរិក ហើយសម្រាប់ វីឡាមានតម្លៃខ្ទង់ ១០០ ០០០ដុល្លាអាមេរិក។

លោក បានព្យាករថា “ទៅថ្ងៃមុខ វិស័យអចលនទ្រព្យនៅទីខណ្ឌពោធិ៍សែនជ័យ នឹងមានភាពរីកចម្រើន ដោយសារតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធល្អ មានផ្លូវក្វាត់ខ្វែង មានប្រជាជនរស់នៅច្រើន និងតម្លៃអចលនទ្រព្យល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here