តម្លៃហាងឆេងមាសងើបឡើង ខណៈប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានងើបឡើងនៅថ្ងៃអង្គារនេះ ដោយសារប្រាក់ដុល្លារ និងផលប័ត្ររតនាគារបានធ្លាក់ថ្លៃពីកម្រិតខ្ពស់នាពេលថ្មីៗនេះ មុនពេលចេញផ្សាយទិន្នន័យអតិផរណា និងការងារសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដែលអាចកំណត់ទស្សនវិស័យសម្រាប់អត្រាការប្រាក់។

មាស Spot Gold បានងើបឡើងថ្លៃ០,១% ដល់១៩២១,៦៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0113 GMT ដោយបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១០ ខែសីហាកាលពីថ្ងៃចន្ទ។ តម្លៃមាសអាមេរិក U.S. gold futures បានងើបឡើង០,១% ដល់១៩៤៩,៣០ដុល្លារក្នុងមួយអោន។

ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗ ខណៈផលប័ត្ររតនាគាររយៈពេល១០ឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះឆ្ងាយពីកម្រិតខ្ពស់បំផុតរបស់ពួកគេកាលពីសប្តាហ៍មុន។

ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិកមាននិន្នាការធ្វើឱ្យមាស ដែលជាលោហៈធាតុមិនផ្តល់នូវអត្រាការប្រាក់ មានតម្លៃថោកសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងៗទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងចំណោមទិន្នន័យសេដ្ឋកិច្ចជាច្រើនដែលគ្រោងនឹងចេញផ្សាយនៅសប្តាហ៍នេះ គ្រប់ចក្ខុនឹងផ្តោតលើវិធានការអតិផរណារបស់ធនាគារ Federal Reserve សន្ទស្សន៍តម្លៃ PCE របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវផ្សាយនៅថ្ងៃព្រហស្បតិ៍ និងទិន្នន័យ អត្រា អ្នកមាន ការងារ ធ្វើ ( ក្រៅពី វិស័យ កសិកម្ម ) ឬហៅថា Non-Farm Payrolls។

លោក Robert Holzmann អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប បានមើលឃើញករណីមួយសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួនក្នុងខែកញ្ញា ប្រសិនបើមិនមានការភ្ញាក់ផ្អើលដ៏ធំដុំចំពោះទិន្នន័យអតិផរណាមុនពេលនោះ។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានកើនឡើង០,៣% ដល់៨៨៦,៦៤តោនកាលពីថ្ងៃចន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here