ក្រុមសម្ព័ន្ធ BRICS បើកភ្លើងខៀវដល់ប្រទេសចំនួន៦ផ្សេងទៀត ឱ្យចូលជាសមាជិកពេញសិទិ្ធ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមមេដឹកនាំ BRICS បានប្រកាសកាលពីថ្ងៃព្រហ ស្បតិ៍អំពី ការអនុញ្ញាតឱ្យប្រទេសថ្មីចំនួន៦ ចូលជាសមាជិក ចាប់ពីឆ្នាំក្រោយ ខណៈក្រុមនេះកំពុងស្វែង រកការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។

សមាជិក BRICS ដែលរួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ ដើម្បីធ្វើឱ្យប្រទេសអាហ្សង់ទីន អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងអារ៉ាប់រួម ក្លាយជាសមាជិកពេញសិទ្ធិចាប់ពីថ្ងៃទី១ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលជាប្រទេសមានឥទ្ធិពលបំផុត នៅក្នុងក្រុមសម្ព័ន្ធBRICS ដែលតំណាងឱ្យមួយភាគបួននៃសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា ការពង្រីកសមាជិកភាពនេះគឺជាប្រវត្តិសាស្ត្រ។

លោកស៊ី ជីនពីងបានបន្តថា ការពង្រីកនេះ ក៏ជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ BRICS ផងដែរ។ វានឹងនាំមកនូវភាពរឹងមាំថ្មី ដល់យន្តការកិច្ចសហប្រតិបត្តិការ BRICS និងពង្រឹងកម្លាំងបន្ថែមទៀតសម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក។

នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានសាទរចំពោះអ្វីដែលលោកហៅថា “ពេលវេលាដ៏អស្ចារ្យ” សម្រាប់ប្រទេសរបស់លោ​ក ដែលជាប្រទេសមានប្រជាជនច្រើនជាងគេ ទីពីរនៅទ្វីបអាហ្វ្រិក។

លោ​កបញ្ជាក់ថា ប្រទេសអេត្យូពី ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយទាំងអស់គ្នា សម្រាប់សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយបរិយាប័ន្ន និងវិបុលភាព។

នៅក្នុងប្រទេសអ៊ីរ៉ង់ ទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតី Mohammad Jamshidi បានពណ៌នាចំណាត់ការនេះថាជា “ការអភិវឌ្ឍជាប្រវត្តិសាស្ត្រ និងជាជោគជ័យជាយុទ្ធសាស្ត្រ សម្រាប់គោលនយោបាយការបរទេសរបស់ទីក្រុង Tehran” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here