ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកងើបឡើងខ្ពស់

ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃ ហើយតម្លៃប្រាក់ដុល្លារបានឡើងដល់កំពូលរយៈពេល១១សប្តាហ៍ធៀបនឹងដៃគូរសំខាន់ៗនៅថ្ងៃសុក្រនេះ ខណៈវិនិយោគិនរង់ចាំការថ្លែងសុន្ទរកថាពីលោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក។

ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde និងលោក Powell  ត្រូវបានគេរំពឹងថា នឹងថ្លែងក្នុងសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង Jackson Hole រដ្ឋ Wyoming។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ MSCI បានធ្លាក់ថ្លៃ១,២ភាគរយ ប៉ុន្តែនៅតែបន្តស្ថិតលើផ្លូវសម្រាប់ការងើបឡើងថ្លៃ០,៥ភាគរយសម្រាប់សប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nasdaq ដែលផ្តោតលើវិស័យបច្ចេកវិទ្យាបានធ្លាក់ថ្លៃ២,២ភាគរយ ដោយនាំឱ្យមានការខាតបង់ច្រើនជាង១ភាគរយនៅទូទាំងសន្ទស្សន៍សំខាន់ៗចំនួន៣របស់សង្កាត់ភាគហ៊ុន Wall Street។ ចំណែក ផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃចុះ២ភាគរយ។

ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃចុះ១,១ភាគរយ ដោយសន្ទស្សន៍រងបច្ចេកវិទ្យាបានធ្លាក់ចុះ១,៧ភាគរយ ហើយផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិនដីគោកបានធ្លាក់ថ្លៃចុះ០,៤ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ដែលវាស់រូបិយប័ណ្ណអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានងើបឡើងកម្រិតខ្ពស់១០៤,២០ពិន្ទុ នៅតំបន់អាសុី។

ចំណែក ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកនៅត្រឹម១,០៧៨ដុល្លារអាមេរិកក្នុងមួយអឺរ៉ូ។

បិយប័ណ្ណប្រាក់យ័នចិនបានធ្លាក់ថ្លៃចុះបន្តិចនៅទីផ្សារក្រៅប្រទេសដោយធ្លាក់ថ្លៃ០,០៧ភាគរយ មកនៅ ត្រឹម៧,២៨៦យ័នក្នុងមួយដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here