ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាពនៅជិតកម្រិតខ្ពស់រយៈពេល២សប្តាហ៍នៅថ្ងៃសុក្រនេះ ខណៈផលប័ត្ររតនាគារអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង មុនពេលថ្លែងសុន្ទរកថារបស់ធនាគារិកមកពីធនាគារកណ្តាលកំពូលៗលើពិភពលោក ដូចជាប្រធានធនាគារ Fed លោក Jerome Powell។
តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩១៥,៨៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0120 GMT។ មាសប្រភេទ Spot Gold បានងើបឡើងថ្លៃ១,៤% សម្រាប់សប្តាហ៍នេះ។
ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២% មកនៅត្រឹម១៩៤៣,៩០ដុល្លារអាមេរិកនៅក្នុងមួយអោន។
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde និងលោក Powell ត្រូវបានគេរំពឹងថា នឹងថ្លែងក្នុងសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំនៅទីក្រុង Jackson Hole រដ្ឋ Wyoming នៅថ្ងៃសុក្រនេះ ។
ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោក បាននិយាយថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,១០% កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ការនាំចូលមាសរបស់ប្រទេសចិនតាមរយៈទីក្រុងហុងកុងបានធ្លាក់ចុះ៣ខែជាប់ៗគ្នាក្នុងខែកក្កដាដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំមួយខែ ដោយសារការជាប់គាំងនៃសេដ្ឋកិច្ចក្នុងប្រទេសបានធ្វើឱ្យតម្រូវការមាសធ្លាក់ចុះ។
លោហៈ spot silver ងើបឡើងថ្លៃ០,១% ដល់២៤,១៦ដុល្លារក្នុងមួយអោន ហើយតម្លៃផ្លាទីនបានងើបឡើង០,៥% ដល់៩៣៨,៣៨ដុល្លារក្នុងមួយអោន។តម្លៃ Palladium បានងើបឡើង០,១%ដល់១២៤០,៨៤ដុល្លារក្នុងមួយអោន៕