មជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្តលំដាប់អន្តរជាតិធំមួយ ដាក់ដំណើរការជាផ្លូវការ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ មជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្តលំដាប់អន្តរជាតិ “ថាយផ្ល័ស” ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ ខណៈមជ្ឈមណ្ឌលនេះ នឹងផ្តល់ការត្រួតពិនិត្យយានយន្តតាមលក្ខណៈបច្ចេកទេស និងកាត់បន្ថយគោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំបកកង់ និងថែទាំយានយន្ត “ថាយផ្ល័ស” របស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ខាសូលូសិន ឯ.ក នាថ្ងៃទី០៥ ខែវិច្ឆិកា ២០២០នេះ បានថ្លែងថា ថាយផ្ល័ស នឹងផ្តល់ការត្រួតពិនិត្យយានយន្តតាមលក្ខណៈបច្ចេកទេស និងដើម្បីកាត់បន្ថយគោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានថ្លែងថា “ខ្ញុំសេចក្តីរីករាយណាស់ ដែលលោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងWorldBridge Car Solution ដែលបានសហការល្អជាមួយ Michelin និងAIS របស់ជប៉ុន ដើម្បីផ្តល់សេវាដ៏ល្អ និងទុកចិត្តបាន ដែលយើងពេលជិះឡានខូច យកឡានមកធ្វើ មកដូរកង់ឡានគឺទុកចិត្តបាន ដោយសារកង់ឡាននេះ ម៉ាក Michelin នេះគឺមានគុណភាពអន្តរជាតិល្អនៅក្នុងពិភពលោក”។
លោក បានបន្តទៀតថា “ខ្ញុំជឿជាក់ថា ថាយផ្ល័សនេះ នឹងផ្តល់សេវាល្អ ទំនើប មានគុណភាព តម្លៃសមរម្យទៅជូនអតិថិជននៅប្រទេសកម្ពុជាយើង”។

មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស គឺជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំរថយន្តដ៏ធំមួយក្នុងពិភពលោក ដែលផ្ដល់សេវាកម្មគ្រប់ផ្នែកលើការថែទាំយាន្តយន្ត ដែលមានជាង ២១០០ កន្លែងនៅក្នុងប្រទេសចំនួន ១៥ ដែលក្នុងនោះមានហាងចំនួន ២កន្លែងនៅក្នុងរាជធានីភ្នំពេញផងដែរ។

ជាក្រុមហ៊ុនផលិតសម្បកកង់ឈានមុខគេ មីឆែលីន (Michelin) ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព រចនា និងចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here