កំណើននៃការផ្គត់ផ្គង់ការិយាល័យក្នុងទីផ្សារក្រុងបាងកក បន្តដាក់សម្ពាធលើម្ចាស់អគារ

ដោយៈ សុខុម

បាងកក: ការសាងសង់បញ្ចប់ជាស្ថាបពរ នូវអគារការិយាល័យថ្មីៗ ប្រមាណជាង១,៥លានម៉ែត្រការ៉េ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងរយៈពេល២ឆ្នាំខាងមុខ បន្តដាក់សម្ពាធលើម្ចាស់អគារការិយាល័យ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែសីហា។

លោក ផុនភីនីត ឧប៉ាថាម (Ponpinit Upathamp) នាយកហិរ​ញ្ញ​វត្ថុស្ដីទី នៃក្រុមហ៊ុនអភិវឌ្ឍន៍ Grand Cana Land ដែលចុះបញ្ជីនៅផ្សារហ៊ុនថៃ លើកឡើងថា ភាគច្រើននៃការផ្គត់ផ្គង់ការិយាល័យថ្មីៗ នឹងស្ថិតនៅក្នុងសង្កាត់ពាណិជ្ជកម្ម កណ្ដាលក្រុង (CBD) តាមបណ្ដោយផ្លូវរាមាទី៤ (Rama IV Road)។

លោកគូសបញ្ជាក់ថា “ការផ្គត់ផ្គង់ថ្មីៗ នឹងជះផលប៉ះពាល់ដល់ទីផ្សារការិយាល័យជារួម នៅពេលអនាគតដ៏ខ្លីខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកឡើងទៀតថា ក្នុងពេលពីរបីត្រីមាសកន្លងទៅនេះ ទីផ្សារការិយាល័យក្រុងបាងកក បានជួបប្រទះការផ្លាស់ប្ដូរនូវឥរិយាបថប្រើប្រាស់ការិយាល័យ Space Office ក្នុងចំណោមអ្នកជួរ ជាពិសេ​សអ្នកជួលនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យបច្ចេកវិទ្យា។

លោកបានបន្តថា “អ្នកជួលទាំងនេះ បានកែសម្រួលយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្ទៃការិយាល័យ ដោយធ្វើឱ្យប៉ះពាល់ ដល់ម្ចាស់អគារការិយាល័យ នៅក្នុងទីផ្សារទាំងមូល ខណៈអត្រាជួល បានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីត្រីមាសទី១ ដើមឆ្នាំនេះ”។

តួយ៉ាង អត្រាជួលនៅអគារការិយាល័យចំនួន៣ របស់ក្រុមហ៊ុន Grand Cana Land បានធ្លាក់ចុះប៉ុន្មានត្រីមាសជាប់ៗគ្នា។ អត្រាជួលបានធ្លាក់ចុះ ក្នុងត្រីមាសទី២ ឆ្នាំនេះមកនៅត្រឹម៨៤%ពី៨៧%ក្នុងត្រីមាសទី១។

នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ អត្រាជួលបានធ្លាក់ចុះមកនៅត្រឹម៩០%ពី៩១% ដែលត្រូវបានកត់ត្រា ទាំងក្នុងត្រីមាសទី២ និងត្រីមាសទី៣៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here