ឥណ្ឌូណេស៊ីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងជម្រុញស្មារតីខ្ពស់ឆ្ពោះទៅរកឥណ្ឌូណេស៊ីមាស២០៤៥

ដោយៈ ហ្វីអូណា

ភ្នំពេញៈ សហគមន៍ឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ និងតំបន់ជុំវិញបានប្រារព្ធខួបលើកទី៧៨ នៃទិវាឯករាជ្យនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយបានរៀបចំពិធីមួយ នៅក្នុងបរិវេនស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ(17/08)។

លោកស្រី Lauti Nia Astri ភារធារី​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ​ដើរតួ​នាទី​ជា​អធិការកិច្ច​ក្នុង​ពិធី​នេះ ចំណែក​លោក Major Sea (S) Ucok Pramona ដើរតួ​ជា​អ្នកគ្រប់គ្រង​ពិធី​។ ពិធីនេះមានការចូលរួមពីបុគ្គលិក នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងភ្នំពេញ និងភ្ញៀវចូលរួមប្រមាណ១៥០នាក់ មកពីសហគមន៍ឥណ្ឌូនេស៊ីក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។កងយោធពលខេមរភូមិន្ទ និងតំណាងអគ្គស្នងការនគរបាលជាតិកម្ពុជា មានវត្តមាននៅក្នុងពិធីនេះដូចរាល់ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិវាបុណ្យឯករាជ្យជាតិលើកទី៧៨ នៃសាធារណរដ្ឋឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងជានិមិត្តរូបនៃឯកភាព បូរណភាព និងភាពសម្បូរបែបនៃប្រជាជាតិឥណ្ឌូនេស៊ី។ ភ្ញៀវចូលរួមក្នុងពិធីភាគច្រើន ស្លៀកសំលៀកបំពាក់ជាតិ kebaya និង batik មកពីតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ី។

ស្ថានទូតឥណ្ឌូនេស៊ីក៏បានសម្របសម្រួលសកម្មភាពបរិច្ចាគឈាម ដើម្បីបង្ហាញពីទំនាក់ទំនងរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។

នៅក្នុងសុន្ទរកថាថ្លែងអំណរគុណ បន្ទាប់ពីពិធីគោរពទង់ជាតិ ភារធារី ស្ថានទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណចំពោះភ្ញៀវចូលរួម ចំពោះការចូលរួមចំណែកយ៉ាងសកម្ម របស់សហគមន៍ឥណ្ឌូនេស៊ីនៅកម្ពុជា ក្នុងការប្រារព្ធខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៣។

លោកស្រី Lauti Nia Astri បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រ និងកិច្ចសហការរបស់ក្រុមសហគមន៍ ឥណ្ឌូនេស៊ីជាមួយស្ថានទូតឥណ្ឌូនេស៊ី ជាពិសេសពីសហគមន៍ការងារឥណ្ឌូនេស៊ី និងសហគ្រិនឥណ្ឌូនេស៊ីនៅកម្ពុជា ក្នុងសកម្មភាពផ្សេងៗរបស់ស្ថានទូតឥណ្ឌូនេស៊ី និងការគាំទ្រក្នុងការរៀបចំវេទិកា ឥណ្ឌូណេស៊ី នៅស៊ីហ្គេមឆ្នាំ២០២៣ អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ពិព័ណ៌ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី២០២៣ (ITTP 2023) ការប្រកួតកីឡា និងការកម្សាន្តផ្សេងៗ ដែលបានដំណើរការដោយជោគជ័យតាំងពីខែឧសភា ឆ្នាំ២០២៣ រហូតដល់ការប្រារព្ធពិធីរំលឹកខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here