ហាងឆេងមាសងើបឡើងវិញ ស្របពេលប្រាក់ដុល្លារធ្លាក់ថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសងើបឡើងវិញជិតដល់កម្រិតខ្ពស់រយៈពេល២សប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារ និងផលបត្ររតនាគារធ្លាក់ថ្លៃ រីឯអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលអាមេរិកនៅទីក្រុង Jackson Hole។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩១៧,៥០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0124 GMT។ តម្លៃមាសសហរដ្ឋអាមេរិក U.S. gold futures បានប្រែប្រួលតិចតួចនៅត្រឹម១៩៤៥,៨០ដុល្លារក្នុងមួយអោន។

តម្លៃspot silver បានធ្លាក់ចុះ០,២% មកនៅត្រឹម២៤,២៧ដុល្លារ ក្នុងមួយអោន ហើយផ្លាទីនធ្លាក់ថ្លៃ០,១% មកនៅត្រឹម៩២៨,៧៧ដុល្លារក្នុងមួយអោន។ តម្លៃ Palladium បានងើបឡើង០,១% នៅ១២៧៥,៥៩ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ Federal Reserve កំពុងរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Jackson Hole ក្នុងរដ្ឋ Wyoming ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ដោយផ្តោតលើការថ្លែងសុន្ទរកថារបស់លោកប្រធាន Jerome Powell នៅថ្ងៃសុក្រស្អែកនេះ។

ប្រាក់ដុល្លារបានធ្លាក់ថ្លៃយ៉ាងគំហុកធៀបនឹងរូបិយប័ណ្ណអាស៊ីផ្សេងៗ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចពិភពលោក ដែលខ្សោយជាងការរំពឹងទុក បានធ្វើឱ្យទស្សនវិស័យអត្រាការប្រាក់មានភាពមិនច្បាស់លាស់ និងជំរុញឱ្យផលបត្ររតនាគារអាមេរិកធ្លាក់ចុះ។

សកម្មភាពអាជីវកម្មនៅសហរដ្ឋអាមេរិកបានខិតជិតដល់ចំណុចជាប់គាំងនៅក្នុងខែសីហា ជាមួយនឹងកំណើនក្នុងកម្រិតទាបបំផុត គិតចាប់តាំងពីខែកុម្ភៈ ដោយសារតម្រូវការអាជីវកម្មថ្មីនៅក្នុងវិស័យសេវាកម្មបានថយចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here