តើទុនបម្រុងអន្តរជាតិរបស់ម៉ាឡេស៊ី មានច្រើនកម្រិតណាគិតត្រឹមសីហា ឆ្នាំ២០២៣?

តែម សុខុម

គូឡាឡាំពួ: ប្រទេសម៉ាឡេស៊ី ដែលមានប្រជាជនសរុបប្រមាណ៣៣,៤លាននាក់ គឺជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយវាជាសេដ្ឋកិច្ចធំបំផុតទី៥ នៅអាស៊ីអាគ្នេយ៍ និងធំបំផុតទី៣៨ ទូទាំងពិភពលោក។

ទន្ទឹមនេះ តើអ្នកដឹងទេថា គិតមកទល់នឹងសីហា ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ី ដែលវិស័យកសិកម្មគ្របដណ្ដប់១០,២៨% ឧស្សាហកម្មគ្របដណ្ដប់២៧,០១% និងសេវាកម្មគ្របដណ្ដប់៦២,៧២% មានទុនបម្រុងអន្តរជាតិច្រើនកម្រិតណា?

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ឱ្យដឹងថា ទុនបម្រុងអន្តរជាតិនៃធនាគារកណ្ដាលម៉ាឡេស៊ី (BNM) មានចំនួន១១២,២ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ដោយធ្លាក់ចុះ០,៦២%ពី១១២,៩ពាន់លានដុល្លារអាមេរិក ដែលត្រូវបានកត់ត្រានៅចុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្ដាលម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ថា ទុនបម្រុងអន្តរជាតិនេះគឺល្មមគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលទំនិញ និងសេវាកម្មបានរយៈពេល៥,២ខែ។

ក្នុងចំណោមសមាសធាតុសំខាន់ៗទាំង៥នៃទុនចម្រុង ទុនបម្រុងរូបិយប័ណ្ណបរទេសបានថយចុះពី១០០,៧ពាន់លានដុល្លារអាមេរិក មកនៅត្រឹម៩៩,៧ពាន់លានដុល្លារអាមេរិក គិតមកទល់នឹងថ្ងៃទី៣១ ខែកក្កដា ខណៈទ្រព្យសកម្មបម្រុងផ្សេងៗទៀតបានកើនឡើងពី២,៧ពាន់លានដុល្លារអាមេរិក ដល់៣ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here