រាជធានីភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេដែលបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ បានប្រកាសបើកសម្ពោធការិយាល័យកណ្តាលរបស់ខ្លួន នៅថ្ងៃទី19 ខែសីហា ឆ្នាំ2023 ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលើគម្រោងលំនៅដ្ឋាន បុស្បា អប្សរមេរា ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ការិយាល័យកណ្តាលស្ថិតនៅក្នុងអគារលេខ 678 ផ្លូវលេខ 271 ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលផ្តល់ជូនភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន ដើម្បីផ្តល់គុណតម្លៃ និងបោះជំហានទៅមុខប្រកបដោយនិរន្តរ៍ភាព និងគុណភាព។
តាមប្រសាសន៍ លោក អ៊ី ពិសិដ្ឋ សមាជិកក្រុមបឹក្សាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា ឈាង រ័ត្ន ប្រធានក្រុមបឹក្សាភិបាល និងស្ថាបនិក ក្រុមហ៊ុន បុស្បា ប្រផឹធី ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនបុស្បា ប្រផឹធី មានក្នុងវិស័យអចលនទ្រព្យអស់រយៈពេលជាង 6ឆ្នាំកន្លងមក។”
លោកនាយកប្រតិបត្តិ លោក ទីម វណ្ណនី បានមានប្រសាសន៍ថា៖ “ក្នុងនាមជាវិនិយោគិនដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងផ្តល់ជូនលំនៅដ្ឋានបែបអភិជន ការរស់នៅបែបស៊ីវិល័យ ឯកជន និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយូរអង្វែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការលំនៅដ្ឋានលំដាប់ជូនដល់ប្រជាជន កម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន បុស្បា ប្រផឹធី និយាយថា “បង្កើតអនាគតជាមួយបុរីបុស្បា”។
ក្នុងសន្និសីទសារព័ត៌មានក៏បានប្រព្រឹត្តទៅនៅថ្ងៃដដែលនេះ នៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរដល់ក្រុមហ៊ុន បុស្បា ប្រផឹធី ក៏ទទួលបានពានរង្វាន់ ការអភិវឌ្ឍន៍ល្អ
បំផុតនៅក្នុងរាជធានីភ្នំពេញ នៃគម្រោងលំនៅឋាន អប្សរមេរា របស់ក្រុមហ៊ុន បុស្បា ប្រផឹធី ឮឬ Best Housing Development Greater Phnom Penh Apsor Mera by Bosba Property Company នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា រៀបចំឡើងដោយ ក្រុមហ៊ុន PropertyGuru Asia កាលពីថ្ងៃទី18 ខែសីហា ឆ្នាំ2023 ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
លោក ទីម វណ្ណនី នាយកប្រតិបត្តិ នៃក្រុមហ៊ុន បុស្បា ប្រផឹធី បានមានប្រសាសន៍បន្ថែមថា៖ “ក្នុងនាមជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ មានសេចក្តីត្រេកអរសោមន្សយ៉ាងក្រៃលែង ចំពោះពានរង្វាន់មួយនេះ គិតត្រឹមថ្ងៃទី19 ខែសីហា ឆ្នាំ2023 នេះ បុស្បា ទទួលបានពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុកសរុប 13 ពានរង្វាន់ ដែលទាំងអស់នេះគឺជាសមិទ្ធិផលលើសពីការរំពឹងទុក ដែលបង្ហាញពីការរីកចម្រើនយ៉ាងរហ័សរបស់ក្រុមហ៊ុនបុស្បា ដើម្បីកសាងនូវទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់។ យើងជឿជាក់ថាម៉ូតផ្ទះដ៏ស្រស់ស្អាត នៃគម្រោងលំនៅដ្ឋានដ៏ស្រស់ត្រកាលនេះនឹងបំពេញនូវភាពសុខរមនា ការរស់នៅបែបសម័យថ្មី និងតម្លៃសមរម្យដល់អតិថិជនរបស់យើងខ្ញុំ។ ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព គុណភាពជាចម្បង និងការ
ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន បុស្បា នឹងផ្តល់ជូនលំនៅដ្ឋានដ៏ឯកជូនអតិថិជន។
ឆ្លៀតនៅក្នុងថ្ងៃដ៏នេះក្រុមហ៊ុន បុស្បា ក៏មានការផ្តល់ជូនយ៉ាងល្អ ភាពបត់បែនដ៏បំផុតសម្រាប់អតិថិជន៖
- ទិញវីឡាអេនជែល បញ្ចុះតម្លៃ 15% រួមទាំងដំណើរកម្សាន្តទៅកាន់ទីក្រុងឌូប៉ៃ 5ថ្ងៃ4យប់ ចំនួន 2សំបុត្រ។
- ទិញវីឡាកូនកាត់ទំនើបថ្មី បញ្ចុះតម្លៃ $32,000 និងកាដូយ៉ាងស្រស់ស្អាតមួយឈុត
ភ្លាមៗ។ - រីឯផ្ទះវីឡាផ្សេងទៀត៖ វីឡាស៊ុបពើធីន វីឡាភ្លោះម៉ូឌីន ផ្ទះអាជីវកម្ម អេ និងប៊ី បញ្ចុះតម្លៃ 15% និងកាដូយ៉ាងស្រស់ស្អាតមួយឈុតភ្លាមៗ។
កាន់អស្ចារ្យជាងនេះទៅទៀតផ្តល់ជូនកង ដើម្បីបង្វិលយកសំណាងទ្វេដង គ្រាន់តែអតិថិជន អញ្ជើញទៅកាន់ការិយាល័យលក់។អតិថិជនទាំងអស់សូមអញ្ជើញទស្សនាផ្ទះគំរូ និងជួបជាមួយទីបឹក្សាផ្នែកលក់តាមរយៈលេខ៖ 081/067/099 230 789