ហាងឆេងមាស​ស្ថិតនៅទ្រឹងនៅថ្ងៃពុធនេះ ក្រោយធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងខែមិថុនា

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសស្ថិតនៅទ្រឹង នៅថ្ងៃពុធនេះខណៈទិន្នន័យការចំណាយរបស់អតិថិជនអាមេរិកដ៏រឹងមាំ បានជំរុញឱ្យមានការរំពឹងទុកថា ធនាគារកណ្តាល Federal Reserve មិនទាន់បញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់នោះទេ។

តម្លៃមាសប្រភេទ Spot Gold នៅទ្រឹងត្រឹម១៩០០,៩០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0123 GMT ខណៈពេលដែលមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃចុះ០,១% មកនៅត្រឹម១.៩៣៣ដុល្លារក្នុងមួយអោន។

កាលពីថ្ងៃអង្គារ តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបត្រឹម១៨៩៥,៥០ដុល្លារ ក្នុងមួយអោន ដែលជាកម្រិតខ្សោយបំផុតគិតចាប់តាំងពីចុងខែមិថុនាមក ខណៈទិន្នផលរតនាគារអាមេរិករយៈពេល១០ឆ្នាំបានហក់ឡើងដល់កម្រិតខ្ពស់រយៈពេលជិត១០ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងជាងការរំពឹងទុកនៅក្នុងខែកក្កដា ដោយបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែបន្តកើនឡើងនៅដើមត្រីមាសទី៣ និងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចពីការខិតជិតចូលមកដល់។

ប្រធានធនាគារកណ្តាលប្រចាំក្រុង Minneapolis លោក Neel Kashkari បានអះអាងកាលពីថ្ងៃអង្គារថា ខណៈធនាគារកណ្តាលអាមេរិកសម្រេចបានវឌ្ឍនភាពខ្លះ នៅក្នុងការប្រយុទ្ធនឹងអតិផរណា នោះអត្រាការប្រាក់ប្រហែលជានៅតែត្រូវកើនឡើងខ្ពស់ជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here