មន្ត្រីជាន់ខ្ពស់ការងារ ស្នើសុំអ្នកបញ្ជាទិញក្រៅប្រទេស បន្តទិញទំនិញពីកម្ពុជា

ដោយ៖ លក្ខិណា
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញក្រៅប្រទេសទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា ។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា កាលពីព្រឹកថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីឱ្យគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួង-ស្ថាប័ន អង្គការជាតិ- អន្តរជាតិ និង អ្នកបញ្ជាទិញអន្តរជាតិជាដើម។ល។ អាចមានឱកាស ១) ដើម្បីពិនិត្យលើការរកឃើញជាគន្លឹះនៃការពិគ្រោះយោបល់ឆ្នាំ២០២០ ជាមួយភាគីពាក់ព័ន្ធលើស្ថានភាពរបស់វិស័យនិងការគាំទ្រទៅលើផែនការរួម។
២)ដើម្បីទទួលបានធាតុចូលសំខាន់ៗ លើចំណុចអាទិភាពនៃផែនការរួម , ការគ្រប់គ្រង, តួនាទីនិងការទទួលខុសត្រូវ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលនិងប្រភពធនធាន។
៣) ដើម្បីទទួលបានការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធទៅលើភាពជាម្ចាស់ការ និងភាពជាដៃគូរនៅក្នុងផែនការរួមនិងទី៤) ដើម្បីឈានទៅរកការឯកភាពលើនីតិវិធី ក្នុងការឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍនិងការដាក់ឱ្យប្រើប្រាស់ផែនការរួមសម្រាប់ជំហានបន្ទាប់ ។ចក្រ និងមានរោងចក្រកើតថ្មីដល់ជាង១៩០រោងចក្រគិតមកដល់ចុងខែតុលាឆ្នាំ២០២០នេះ។
លោក ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថាជារួមនៅកម្ពុជាបាន គិតត្រឹមខែតុលា ឆ្នាំ ២០២០នេះ មានរោងចក្រធុនធំចំនួន៩៥ រោងចក្របានបិទទ្វារតែយ៉ាងណាក៏ដោយមានរោងចក្របើកថ្មីប្រមាណ១៩០រោងចក្រផងដែរ ។
លោកបន្តថា មកដល់ពេលនេះ កម្ពុជា មានរោងចក្រធុនធំសរុបចំនួន១.៨៣១ រោងចក្រ ក្នុងនោះក៏មានរោងចក្រជិត៤០០បានព្យួរសកម្មភាព ដែលធ្វើឱ្យកម្មករជាច្រើនបានបាត់បង់ការងារ ។
តាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា ការនាំចេញផលិតផលកាត់ដេរ, សម្ភារធ្វើដំណើរ, និងស្បែកជើងបានធ្លាក់ចុះ ៧,២ភាគរយក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០២០ ។ ទន្ទឹមនឹងនោះដែរ ការនាំចូលក្រណាត់សម្រាប់យកមកកាត់ដេរក៏ បានធ្លាក់ចុះ៨៥,៤ភាគរយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here