ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ខណៈពេលដែលការកើនឡើងទិន្នផលរតនាគារបានដាក់សម្ពាធទៅលើការវាយតម្លៃដ៏ខ្ពស់លើភាគហ៊ុនបច្ចេកវិទ្យា និងជំរុញតម្លៃប្រាក់ដុល្លារអាមេរិក។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២ភាគរយទៀត បន្ទាប់ពីធ្លាក់ថ្លៃ២ភាគរយកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះអស់០,១ភាគរយ ទោះបីជាបណ្តាក្រុមហ៊ុននាំចេញបានទាញយកផលប្រយោជន៍ពីការធ្លាក់ថ្លៃនៃប្រាក់យ៉េនយ៉ាងណាក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន S&P 500 futures មានភាពល្អប្រសើរក្នុងការជួញដូរដំបូងជាមួយនឹងការងើបឡើងថ្លៃ០,២ភាគរយ ខណៈដែលផ្សារហ៊ុន Nasdaq futures ងើបឡើង០,៣ភាគរយ។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនក៏បានធ្លាក់ថ្លៃ៣,៤ភាគរយកាលពីសប្តាហ៍មុន ស្របពេលមានព័ត៌មានសេដ្ឋកិច្ចខកចិត្តជាច្រើន ដោយសាររបាយការណ៍ដ៏អាក្រក់មួយស្តីពីប្រាក់កម្ចីធនាគារថ្មីនៅក្នុងខែកក្កដា។

ចំណែក តួលេខស្តីពីការលក់រាយ និងទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនត្រូវកំណត់ចេញផ្សាយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមអ្នកវិភាគសន្មតថា តួលេខទាំងនោះនឹងធ្លាក់ចុះ ដោយរក្សាសម្ពាធទៅលើតម្លៃប្រាក់យ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here