តម្លៃហាងឆេងមាសធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈប្រាក់ដុល្លារបន្តងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង៥សប្តាហ៍នៅថ្ងៃចន្ទនេះ ដោយសារប្រាក់ដុល្លារអាមេរិក និងទិន្នផលសញ្ញាប័ណ្ណ(bond yields)ងើបឡើងថ្លៃ។

តម្លៃមាសប្រភេទ Spot Gold បានធ្លាក់ចុះ០,២% មកនៅត្រឹម១៩១០,២៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង 0119 GMT ដែលឈានដល់កម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី៧ ខែកក្កដា។
ចំណែកឯ មាសរបស់សហរដ្ឋអាមេរិកU.S. gold futures ក៏បានធ្លាក់ថ្លៃ០,២% មកនៅត្រឹម១៩៤២,៦០ដុល្លារក្នុងមួយអោន។

ទិន្នផលមូលបត្របំណុលរបស់សហរដ្ឋអាមេរិកបានកើនឡើង ដោយជំរុញប្រាក់ដុល្លារឱ្យហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៧ ខែកក្កដា។

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុនបានបង្ហាញថា តម្លៃអ្នកផលិតបានកើនឡើងបន្តិចលើសពីការរំពឹងទុកនៅក្នុងខែកក្កដា ដោយសារតម្លៃសេវាបានស្ទុះងើបឡើងវិញក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជិតមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការស្ទង់មតិមួយបានបង្ហាញថា អារម្មណ៍អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែសីហា ប៉ុន្តែពលរដ្ឋអាមេរិករំពឹងថា អតិផរណានឹងធ្លាក់ចុះនៅឆ្នាំក្រោយ និងលើសពីនេះទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here