តម្លៃហាងឆេងមាសធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានស្ថិតនៅជិតកម្រិតទាបរយៈពេល១ខែនៅថ្ងៃសុក្រនេះ ស្របពេលដែលប្រាក់ដុល្លារអាមេរិក និងទិន្នផលសញ្ញាប័ណ្ណ(bond yields) ងើបឡើងថ្លៃ។

មាស Spot Gold បានងើបឡើងថ្លៃ០,២% ដល់១៩១៤,៨៧ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0136 GMT ប៉ុន្តែនៅតែជួញដូរនៅជិតកម្រិតទាបបំផុតរបស់ខ្លួនចាប់តាំងពីថ្ងៃទី៧ ខែកក្កដា។មាសរបស់សហរដ្ឋអាមេរិកU.S. gold futures ស្ថិតនៅទ្រឹងត្រឹម១៩៤៦,៩០ដុល្លារក្នុងមួយអោន។

តម្លៃមាសបានធ្លាក់ចុះប្រហែល១,៤% គិតរហូតមកទល់ពេលនេះ ខណៈសន្ទស្សន៍ប្រាក់ដុល្លារអាមេរិក និងទិន្នផលសញ្ញាប័ណ្ណរតនាគាររយៈពេល១០ឆ្នាំស្ថិតនៅលើផ្លូវសម្រាប់ការងើបឡើងប្រចាំសប្តាហ៍ទី៤ជាប់ៗគ្នា។

ក្រុមពាណិជ្ជករភ្នាល់ថា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកទំនងជាមិនដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះនោះទេ ហើយធនាគារនេះប្រហែលជាអាចចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅដើមឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ spot silver បានងើបឡើង០,៤% ដល់២២,៧៦ ដុល្លារក្នុងមួយអោន ហើយផ្លាទីនបានងើបឡើងថ្លៃជិត១% ដល់៩១៤,៨០ដុល្លារក្នុងមួយអោន។  ទោះយ៉ាងនេះក្តី លោហធាតុទាំងពីរបានស្ថិតនៅលើផ្លូវឆ្ពោះទៅខាតបង់ប្រចាំសប្តាហ៍ទី៤ជាប់ៗគ្នា។

ចំណែកឯ តម្លៃ Palladium បានងើបឡើង១,១% ដល់១៣០០,៣៦ដុល្លារក្នុងមួយអោន ដែលជាការជួញដូរប្រចាំសប្តាហ៍ដ៏ល្អបំផុតគិតចាប់តាំងពីពាក់កណ្តាលខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here