ប្រព័ន្ឋផ្សព្វផ្សាយចិនៈការប្រើប្រាស់មាសរបស់ប្រទេសចិន បានហក់ឡើងខ្លាំង

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា ការប្រើប្រាស់មាសរបស់ប្រទេសចិន បានហក់ឡើងជាង១៦ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំដល់៥៥៤,៨៨តោន នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ប្រព័ន្ឋផ្សព្វផ្សាយរដ្ឋចិន(CCTV) បាន​ដក​ស្រង់​របាយការណ៍​ថា ការ​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​មាស ​នៅប្រទេសចិនបាន​ហក់ឡើង​ជិត១៥ភាគរយ​ រហូតដល់៣៦៨,២៦តោន ​នៅក្នុង​ឆមាស​ទី១ ដើមឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចុះផ្សាយ ដោយសារពត៌មានដ៏ធំរបស់អង់គ្លេស Reuters បានបង្ហាញឱ្យដឹងថា តួលេខនៃការប្រើប្រាស់មាស គឺមិនរាប់បញ្ចូលការទិញបម្រុង ដោយធនាគារកណ្តាលចិននោះទេ។

ទន្ទឹមគ្នានេះដែរ សមាគមមាសចិនបានរាយការណ៍ថា ផលិត​កម្មរបស់បណ្តាសហគ្រាសមាស ក៏បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។

សមាគមនេះបានអះអាងទៀតថា បណ្តាសហគ្រាសមាសធំៗកំពុងជំរុញយ៉ាងសកម្ម នូវការរួមបញ្ចូលគ្នា និងការទិញយក ដែលនឹងប្រមូលផ្តុំបន្ថែមទៀត នូវធនធានមាសដែលមានគុណភាពខ្ពស់។

មាសត្រូវបានគេប្រើប្រាស់ក្នុងគោលដៅធំៗចំនួន៣ ដូចជា ការយកមកធ្វើជាគ្រឿងអលង្ការ ដែលប្រទេសចិនបានក្លាយជាអ្នកប្រើប្រាស់មាសដ៏ធំនៅលើពិភពលោក និងយកមកធ្វើជារបស់ការពាររូបិយប័ណ្ណ នៅពេលដែលប្រព័ន្ធហិរញ្ញវត្ថុពិភពលោក មានភាពតានតឹង ដូចករណីនាពេលបច្ចុប្បន្ននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here