ឥណ្ឌូនេស៊ី និងវៀតណាម ស្វះស្វែងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងកំណត់ព្រំដែនតំបន់សេដ្ឋកិច្ចផ្ដាច់មុខ

ដោយៈ តែម សុខុម

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម កំពុងធ្វើការជាមួយគ្នា ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងកំណត់ព្រំដែន តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៅសមុទ្រចិនខាងត្បូង។ នេះបើតាមការលើកឡើងរបស់លោក ហ្វាតលី ហ្សូន (Fadli Zon) ប្រធានគណៈកម្មាធិការសហប្រតិបត្តិការ អន្តរសភាឥណ្ឌូនេស៊ី។

បន្ទាប់ពីការចរចារគ្នាយ៉ាងស៊ីជម្រៅ អស់រយៈពេល១២ឆ្នាំ ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពី ការកំណត់ព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) រៀងៗខ្លួន។

ការប្រកាសនេះ ធ្វើឡើងដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) និងប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) នៅវិមាន បូហ្គ័រ ផាឡេស (Bogor Palace) ក្នុថខេត្តជ្វាខាងលិច (West Java) កាលពីខែធ្នូ ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហ្វាតលី ហ្សូន បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសទាំងពីរ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការរៀបចំកិច្ចព្រមព្រៀងអនុវត្តន៍ និងបោះជំហានឆ្ពោះទៅរកការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងនេះ។

លោកបានលើកឡើង ក្នុងកិច្ចពិភាក្សាគោលនយោបាយ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុនថា “ការអនុវត្តគឺជាវឌ្ឍនភាពដ៏ធំមួយ និងដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សន្តិសុខក្នុងតំបន់ផងដែរ”។

ការរៀបចំដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភ និងការប្តេជ្ញាចិត្តទៅវិញទៅមក របស់ប្រទេសទាំងពីរចំពោះគោលការណ៍ដែនសមុទ្រអន្តរជាតិ ដែលមានចែងក្នុងអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (Unclos)។ កិច្ចព្រមព្រៀងនេះបំពេញបន្ថែម ការកំណត់ព្រំដែនឆ្នាំ២០០៣ នៃព្រំដែនសមុទ្រនេះ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here