កម្ពុជាទទួលបានចំណូលជាង៩១០លានដុល្លារពីនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែឆ្នាំនេះ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជាទទួលបាន ចំណូលជាង៩១០លានដុល្លារ ពីនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ ខែឆ្នាំនេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួន៣៦២,៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ។ ក្រុមហ៊ុននាំចេញអង្ករចំនួន៥២ ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហព័ន្ធបន្តថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួនជិត២, ៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួន៦៦៣.៥១ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here