អ្នកជំនាញៈផ្នត់គំនិតសហគ្រិនពិតប្រាកដគ្រប់បញ្ហា គឺជាឱកាស

        ដោយៈលក្ខិណា

ភ្នំពេញៈ សហគ្រិនមួយរូបបានលើកឡើងថា គ្រប់់បញ្ហាចំពោះមុខសុទ្ឋតែមានឳកាស ហេតុនេះនៅមុនពេលធ្វើមុខជំនួញអ្វីមួយ ម្ចាស់អាជីវកម្មតែងតែគិតយ៉ាងល្អិនល្អន់។

លោកស រតនា អ្នកបង្កើតអាជីវកម្មដឹកជញ្ជូនមួយរូប បាននិយាយឲ្យដឹងតាមទូរស័​ព្ទកាលពីពេលថ្មីៗនេះថា ក្នុងពេលមានបញ្ហា សាមញ្ញជនពិតជារារែកក្នុងការសម្រេចចិត្តបង្កើតអ្វីមួយ ជាក់ស្ដែងនៅពេលមានបញ្ហាកូវីដ១៩ មនុស្សម្នាជាច្រើនលែងចង់ជួបគ្នាផ្ទាល់ គឺមនុស្សខ្លាចមនុស្ស តែសម្រាប់សហគ្រិនដែលខ្លាំង គេហ៊ានប្រថុយធ្វើកិច្ចការដែលពិបាក ក្នុងនោះរួមទាំងថ្នាក់ដឹកនាំប្រទេសនីមួយៗ ក៏ជួបគ្នាដើម្បីដោះស្រាយបញ្ហាចំពោះមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅមានឧបសគ្គនៅខាងមុខ ឬបញ្ហានៅខាងមុខ សហគ្រិនពិតប្រាក​ដ សហគ្រិនដែលខ្លាំង គឺគេចាប់យកឱកាសនោះ ដើម្បីបង្កើតអ្វីក្នុងឱកាសនោះ ហើយឈានទៅរកភាពជោគជ័យរបស់គេ” ។ លោកបន្តថា “គ្មានការងារអ្វី ឬគ្មានសកម្មភាពណាមួយដែលមិនមានឧបសគ្គនោះទេ សូម្បីតែអ្នកជិះម៉ូតូតាមផ្លូវក៏ត្រូវជួបនឹងបញ្ហាដែរ ដូចជាជួបដុំថ្ម ឬរបាំងផ្សេងៗក៏ប៉ុន្តែអ្នកបើកបរនោះត្រូវចេះរកវិធី សម្រាប់គេចពីបញ្ហានោះ”។

បើតាមលោកឧកញ៉ាគួច ម៉េងលីអគ្គនាយកក្រុមហ៊ុនម៉េងលី ជេគួចបានលើកឡើងមកថា គ្មានអ្វីដែលកើតឡើងដោយងាយស្រួលនោះទេ ហើយក៏គ្មានដែលបានមកដោយមិនខំនោះដែរ ។ ចង់ក្លាយជាសហគ្រិនពូកែ ត្រូវឆ្លងកាត់ដំណាក់កាលៗ ហើយក៏មិនគួរចង់ក្លាយជាសហគ្រិនពូកែភ្លាមៗ ដោយមិនឆ្លងកាត់ដំណាក់កាលនោះទេ។

លោកឧកញ៉ាបន្តថា “សហគ្រិនថ្មីៗកុំវក់នឹងពាក្យសហគ្រិនវ័យក្មេង ឬពាក្យថាជោ​គជ័យពេកនោះអី”។លោកបន្ថែមថា “នៅលើពិភពលោកនេះ អ្នកជោគជ័យដែលមានវ័យក្មេង គឺមានភាគរយតិចបំផុត អ្នកមានទ្រព្យមហាសាលនៅលើពិភពលោក ក៏មានភាគរយតិចបំផុតដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here