ប្រទេសថៃមិនពន្យាពេលបង្កើតរដ្ឋាភិបាលថ្មី ធ្វើឲ្យការនាំចេញ ដាំក្បាលចុះ

ដោយៈ តែម សុខុម

បាងកក: ប្រទេសថៃ មិនត្រឹមតែចាំបាច់ត្រូវបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់ប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កើតគោលនយោបាយថ្មីៗដើម្បីដោះស្រាយការនាំចេញ ដែលកំពុងដាំក្បាលចុះផងដែរ។

សហព័ន្ធឧស្សាហកម្មថៃ (FTI) និយាយថា ទំហំនៃការនាំចេញរបស់ប្រទេសថៃ មកកាន់តំបន់អាស៊ាន ដែលជាទីផ្សារចេញធំបំផុតរបស់ខ្លួនបានធ្លាក់ចុះ៧,៤% មកនៅត្រឹម២៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃព្រហស្បត៍ ទី៣ សីហា នេះ។ទិន្នន័យនៃការធ្លាក់ចុះនេះ គឺផ្អែកលើកំណត់ត្រានាំចេញ ចន្លោះពីខែមករា ដល់ខែឧសភា ដើមឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Montri Mahaplerkpong អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានទម្លាយឱ្យដឹងថា វិស័យធុរកិច្ចថៃ កំពុងព្រួយបារម្ភចំពោះស្ថានភាពនេះ ហើយចង់ឱ្យរដ្ឋាភិបាលថ្មី ស្វែងរកទីផ្សារថ្មីៗដែលមានសក្ដានុពលខ្លាំង ដើម្បីទិញផលិតផលរបស់ថៃ។លោកបានបន្ថែមថា “ស្ថានភាពនេះ បាននិងកំពុងបង្កផលប៉ះពាល់ខ្លាំងដល់វិស័យផលិតកម្ម និងកំណើនសេដ្ឋកិច្ច”។

ការនាំចេញរបស់ប្រទេសថៃ មកកាន់តំបន់អាស៊ាន គ្របដណ្ដប់២៤%នៃការនាំចេញសរុប បន្ទាប់មកសហរដ្ឋអាមេរិក១០% អឺរ៉ុប ១០% និងជប៉ុន ១០%៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here