អឺរ៉ុបទទួលស្គាល់សហគ្រាសកែច្នៃផលិតផលជលផលចំនួន៨ ដែលមានសុវត្ថិភាពចំណីអាហារCQS

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ សហគ្រាសកែច្នៃផលិតផលជលផលចំនួន៨ ទទួលបានការបញ្ជាក់សុវត្ថិភាពចំណីអាហារ ក្រោមគម្រោងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។

ការប្រកាសទទួលស្គាល់នេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកទីផ្សារនៅក្នុងស្រុក និងក្រៅស្រុក ប្រកបដោយភាពប្រកួតប្រជែង និងមានចីរភាព។

ថ្លែងក្នុងពិធីផ្តល់និមិត្តសញ្ញាគុណ ភាពផលិតផលជលផលកម្ពុជា ដែលមានពាក្យកាត់ថា “CQS” ដល់សហគ្រាសកែច្នៃផល ផលិត ផលជលផលនៅថ្ងៃទី៣ ខែសីហានេះ លោកហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានបញ្ជាក់ថា ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺមួយបំពេញបន្ថែមកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមានសុទិដ្ឋិនិយមថា ផលិតផលជល ផលដែលមានបិទភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើន ចរាចរណ៍នៅក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស។

CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាព ម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាម រយៈគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល ហៅថាCAPFISH-Capture ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់UNIDO សំដៅការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពផលិតផលជលផល ដែលនឹងអាចរួមចំណែកអភិវឌ្ឍន៍ ឧស្សាហកម្មជលផលកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។

លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការណ៍នេះ នឹងជួយឱ្យផលិតផលជលផលកម្ពុជា អាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោកចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ សង្កត់ធ្ងន់ថា ប្រព័ន្ធវិញ្ញាបនបត្រCQS ត្រូវបានបង្កើតឡើងដើម្បីបង្កើ​នភាពប្រកួត ប្រជែងរបស់ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាលក្ខណៈអន្តរជាតិ។

របាយការណ៍របស់អង្គការUNIDO ដែលជាអ្នកជួយដល់កម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាតតូច និងមធ្យមរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ក្រោមហិរញ្ញវត្ថុពីសហភាពអឺរ៉ុប បានឱ្យដឹងថា បច្ចុប្បន្ន សហគ្រាសកែច្នៃផលជលផលចំនួន២៨ កំពុងអនុវត្តន៍គ្រោងការនេះ ហើយផលិតផលដែលមាននិមិត្តសញ្ញា CQS នឹងមានលក់ នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ដល់អ្នកប្រើប្រាស់ពីសុវត្ថិភាព និងគុណភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here