ផ្សារហ៊ុននៅតំបន់អាសុីធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ប្រាក់ដុល្លារងើបឡើងថ្លៃ

ដោយ: គង់ លាងហួរ
ស៊ីដនី: យោងតាមការចុះផ្សាយពីសារពត៌មាន Reuters បានឱ្យដឹងថា ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃ នៅថ្ងៃនេះ បន្ទាប់ពីក្រុមហ៊ុន Fitch បានទម្លាក់ចំណាត់ថ្នាក់បំណុលរដ្ឋអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក។

ចំណែកឯ ក្រុមអ្នកវិនិយោគបានងាកទៅយកចិត្តទុកដាក់លើការសម្រេចចិត្តនៃអត្រាការប្រាក់របស់ធនាគារកណ្តាលអង់គ្លេស និងរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple និងក្រុមហ៊ុន Amazon ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២% បន្ទាប់ពីបានទទួលរងនូវការធ្លាក់ថ្លៃយ៉ាងខ្លាំងរហូតដល់ទៅ២,៣% កាលពីមួយថ្ងៃមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃអស់១,១ភាគរយ ដែលនាំឱ្យមានការខាតបង់រហូតដល់ទៅ២,៥%គិតរហូតមកដល់ពេលនេះនៅក្នុងខែសីហា។

ទិន្នផលនៅលើមូលបត្របំណុលរដ្ឋាភិបាលជប៉ុនរយៈពេល១០ឆ្នាំ (JGB) បានងើបឡើងដល់០,៦៥ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីធនាគារកណ្តាលជប៉ុនបានបន្ធូរបន្ថយការគ្រប់គ្រងរបស់ខ្លួនទៅលើខ្សែកោងផលចំណេញ (yield curve) កាលពីសប្តាហ៍មុន។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិន បានងើបឡើង០,២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងភាគច្រើនមានលំនឹង។

ក្រុមហ៊ុន Amazon.com Inc ត្រូវបានគេរំពឹងថា នឹងរាយការណ៍អំពីកំណើនប្រាក់ចំណូលជាង៨ភាគរយនៅត្រីមាសទី២ ដែលត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៅក្នុងអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក។

ប៉ុន្តែ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលក្នុងត្រីមាសទី៣ដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦ ដោយសារការលក់ទូរសព្ទដៃ iPhones ធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here