ហាងឆេងមាសធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកងើបឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានធ្លាក់ជិតដល់កម្រិតទាបរយៈពេល៣សប្តាហ៍ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបញ្ជីបើកប្រាក់ខែឯកជនសហរដ្ឋអាមេរិកបានកើនឡើងខ្លាំងជាងការគិតទុក ដោយបានជំរុញឱ្យមានការភ្នាល់គ្នាលើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។

តម្លៃមាស Spot Gold មានការផ្លាស់ប្តូរតិចតួចនៅត្រឹម១៩៣៥,២០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0100 GMT ដោយជួញដូរនៅជិតកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១២ ខែកក្កដា។ ចំណែក មាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ថ្លៃ០,២% មកនៅត្រឹម១៩៧០,៩០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានងើបឡើងដល់កម្រិតកំពូលរយៈពេល៤សប្តាហ៍ ហើយទិន្នផលរតនាគាររយៈពេល១០ឆ្នាំ(Treasury yields) បានស្ថិតនៅកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកាកាលពីថ្ងៃពុធម្សិលមិញនេះ។

មាសត្រូវបានគេចាត់ទុកជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ប៉ុន្តែមាសក៏អាចបាត់បង់ភាពទាក់ទាញរបស់ខ្លួនទៅវិញផងដែរ នៅពេលណាអត្រាការប្រាក់កើនឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ Palladium បានធ្លាក់ចុះ០,៥% ដល់១២៣៧,១៩ដុល្លារក្នុងមួយអោន។ ចំណែក តម្លៃ Spot silver បានធ្លាក់ចុះ០,១% ដល់២៣,៧២ដុល្លារ ក្នុងមួយអោន ហើយផ្លាទីនបានធ្លាក់ថ្លៃ០,៤% មកនៅត្រឹម៩១៧,៧៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here