ប្រេងហក់ឡើងថ្លៃស្រឺតៗ ខណៈសហរដ្ឋអាមេរិកសម្រុកទិញ ប្រេងស្តុកទុក

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: ប្រេងបានហក់ឡើងថ្លៃស្រឺតៗ កាលពីថ្ងៃពុធ ទី២ សីហា ដែលជាការហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមេសា ខណៈទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិក បានសម្រុកទិញប្រេងស្តុកទុកយ៉ាងច្រើន។

ការជួញដូរប្រេងឆៅនៅទីផ្សារអង់គ្លេស សម្រាប់ខែតុលា បានឡើងថ្លៃ៤៤សេន ឬ ០,៥%ឈានដល់៨៥,៣៥ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅនៅទីផ្សារសហរដ្ឋអាមេរិក សម្រាប់ខែកញ្ញា បានឡើងថ្លៃ៤៨សេន ឬ ០,៦%ឈានដល់៨១,៨៥ដុល្លារ ក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រភពទីផ្សារ ដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក (API) បង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ១៥,៤លានបារ៉ែល ក្នុងសប្តាហ៍គិតត្រឹមថ្ងៃទី២៨ ខែកក្កដា បើធៀបនឹងការប៉ាន់ប្រមាណរបស់ក្រុមអ្នកវិភាគថា អាចធ្លាក់ចុះ១,៣៧លានបារ៉ែល។

ប្រសិនបើតួលេខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវគ្នានឹងតួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក (API) វានឹងបង្ហាញពីការធ្លាក់ចុះស្តុកប្រេងឆៅ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បើយោងតាមកំណត់ត្រាតាំងពីឆ្នាំ១៩៨២។

ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក(API) បានបង្ហាញថា ស្តុកប្រេងសាំង បានធ្លាក់ចុះ១,៧លានបារ៉ែល បើធៀបនឹងការប៉ាន់ប្រមា​ណថា អាចធ្លាក់ចុះ១,៣លានបារ៉ែល៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here