តើ​អ្នកទទួលបាន​ព៌​ត​មាន​ពី​ផ្សារ​ហ៊ុន​តាមរយៈ​មធ្យោបាយ​អ្វីខ្លះ?

មធ្យោបាយ​ទទួលបាន​ព័ត៌មាន​ទាំងនេះ មានដូចជា៖

គេហទំព័រ៖ កន្លែង​ទទួល​ព័ត៌មាន ដែល​វិនិយោគិន​គួរ​ទៅ​មើល​មុនគេ គឺ​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (www.csx.com.kh)។ រាល់​ទិន្នន័យ​ជួញដូរ​ដែល​កើតមាន នឹងត្រូវ​ផ្សាយភ្លាមៗនៅ​គេហទំព័រ​នោះ។ ហើយ​ព័ត៌មាន​ស្តីពី​ក្រុមហ៊ុន​ចុះបញ្ជី​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជូន​សាធារណជន ក៏​នឹងត្រូវ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់ ផ.ម.ក. មុនគេ​ដែរ។ ចំពោះ​ឯកសារ​ផ្តល់ព័ត៌មាន​ដែល​បោះផ្សាយ​តាំងពី​ដំបូង​នៅពេល​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​លើកដំបូង ក៏មាន​នៅលើ​គេហទំព័រ ផ.ម.ក. ផងដែរ។ វិនិយោគិន​ក៏​អាច​ទទួលបាន​ព័ត៌មាន​ទាំងនេះ និង​ព័ត៌មានផ្សេងៗទៀត នៅលើ​គេហទំព័រ​របស់ គ.ម.ក. ក្រុមហ៊ុន​មូល​ប​ត្រ និង​គេហទំព័រ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ផ្ទាល់​តែម្តង។

សេវា​ព័ត៌មាន​ទីផ្សារ​តាម​អ៊ី​ន​ធឺ​ណេ​ត៖ វិនិយោគិន​ក៏​អាច​ទទួលបាន​ព័ត៌មាន​ទីផ្សារ​ទាំងនេះ​ផងដែរ តាមរយៈ​ទូរ​សព្ទ​ដៃ​ទំនើប ថាប​ប្លី​ត ឬក៏​កុំព្យូទ័រ ដរាបណា​មានភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត។ វិនិយោគិន​អាចទាក់ទង​រក​សេវា​នេះ​បាន​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​ខ្លួន​មាន​គណនី​នៅ​ទីនោះ។

អេក្រង់​ព័ត៌មាន​ទីផ្សារ​នៅតាម​បណ្តា​ក្រុមហ៊ុន​មូល​ប​ត្រ៖ នៅពេល​ចូលទៅ​ក្រុមហ៊ុន​មូល​ប​ត្រ វិនិយោគិន​នឹង​អាច​ឃើញ​ទិន្នន័យ​ជួញដូរ​នេះ​នៅលើ​អេក្រង់​ទូរទស្សន៍​របស់​ក្រុមហ៊ុន​មូល​ប​ត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្ទាំង​អេក្រង់​អិ​ល​អ៊ី​ឌី៖ នៅ​ផ្ទាំង​អេក្រង់​អិ​ល​អ៊ី​ឌី​ដែល​នៅ​ចំហៀង​វិមាន​កាណាឌីយ៉ា សាធារណជន​អាច​មើលឃើញ​ទិន្នន័យ​ជួញដូរ និង​ព័ត៌មានផ្សេងៗទៀត​ទាក់ទង​នឹង​ផ្សា​រមូល​ប​ត្រ។

មធ្យោបាយ​ទូទៅ៖ កាសែត ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​ដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here