ការជួញដូរហាងឆេងមាសនៅតំបន់អាសុីស្ថិតក្នុងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតក្នុងភាពមិនច្បាស់លាស់ក្នុងការជួញដូរនៅតំបន់អាស៊ី ខណៈពាណិជ្ជករកំពុងត្រៀមខ្លួនសម្រាប់ការដំឡើងអត្រាការប្រាក់ រួមជាមួយនឹងតម្រុយគោលនយោបាយរូបិយវត្ថុពីធនាគារកណ្តាលសហរដ្ឋអាមេរិកក្នុងរយៈពេលពីរថ្ងៃបន្ទាប់។

មាស Spot Gold បានងើបឡើងថ្លៃ០,២% ដល់១៩៥៨,២០ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0119 GMT ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% ដល់១៩៥៩,៩០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានងើបឡើងដល់ចំណុចកំពូលរយៈពេលជិត២សប្តាហ៍ ខណៈដែលប្រាក់ដុល្លារកាន់តែរឹងមាំធ្វើឱ្យមាសមានតម្លៃថ្លៃសម្រាប់អ្នកទិញដែលកាន់រូបិយប័ណ្ណផ្សេងទៀត។

ធនាគារ Federal Reserve និងធនាគារ European Central Bank នឹងដំឡើងការប្រាក់បន្ថែមចំនួន២៥ពិន្ទុមូលដ្ឋាន ដូច្នេះគ្រប់ចក្ខុនឹងផ្តោតទៅលើអ្វីដែលប្រធានធនាគារ Fed គឺលោក Jerome Powell និងប្រធានធនាគារ ECB លោកស្រី Christine Lagarde និយាយបញ្ជាក់អំពីអនាគត និងកិច្ចប្រជុំខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ Spot silver បានងើបឡើង០,២% ដល់២៤,៤២ដុល្លារ ក្នុងមួយអោន ផ្លាទីនបានងើបឡើងថ្លៃ០,៣% ដល់៩៥៩,៥៤ដុល្លារក្នុងមួយអោន ខណៈ palladium បានងើបឡើងថ្លៃ០,៩% ដល់១២៨១,៨៦ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here