ក្រុមហ៊ុនRMAគ្រោងពង្រីកផលិតកម្ម​រថយន្ត​ Ford នៅ ក្នុងខេត្តពោធិ៍សាត់

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុន​ R​MA​ ​Auto​motive​ ​គ្រោង​ពង្រីក​ផលិតកម្ម​របស់​ខ្លួន ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​កា​រថយន្ត​ម៉ាកFord ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​បាន​ប្រា​រ​ព្ឋ​ពិធី​គ​ម្រប់​ខួប​១​ឆ្នាំ ​នៃ​ក្រុមហ៊ុន​ R​MA​ ​Auto​motive​ ​Cambodia​(R​MA​C) ​Ford​ ​Assembly Plant​ ​នៅ​ថ្ងៃ​ទី​ ​១​១​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​នៅ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​។​

លោក​ ​ង​ន​ ​សាំង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​អ​.អិ​ម​.អេ ​អូ​តូម៉ូ​ធី​វ​ ខេ​ម​បូ​ឌា​មានប្រសាសន៍ថា​ ​បន្ទាប់ពី​រយៈពេល​មួយ​ឆ្នាំ ​នៃ​ការដំឡើង​រថយន្ត​ ​Ford​ ​ប្រកបដោយជោគជ័យ​ ​និង​ការ​រីក​ចម្រើន​នៃ​ទី​ផ្សារ​កម្ពុជា​ ​ក្រុមហ៊ុន​ គ្រោង​នឹង​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ​ដើម្បី​បំពេញ​តម្រូវ​ការ​។​លោក​​​មានប្រសាសន៍ថា​ “​ក្រុមហ៊ុន​កំពុង​សិក្សា​លំអិត​ពី​គម្រោង​អាជីវកម្ម​ ដើម្បី​ពង្រីក​បណ្តាញ​ផលិតកម្ម​របស់​ខ្លួន”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​បាន​ស​ម្រ​ច​ចិត្ត​ បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​FORD​ ​ដោយ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ ​ក្នុង​ការ​ដំឡើង​រថយន្ត​ ​Ford​ ​Ranger​ ​Wild​t​r​a​k ​និង​រថយន្ត​ ​Ford​ ​Ever​e​s​t​ ។​

បច្ចុប្បន្ននេះ​ ​មាន​រោងចក្រ​ដំឡើង​ចំនួន​១​០​ ​ដែល​ផលិត​ ​និង​ផ្គត់ផ្គង់​យានយន្ត​ ទៅ​កាន់​ទី​ផ្សារ​ក្នុងស្រុក​ ​និង​សម្រាប់​ការ​នាំ​ចេញ​ ​។​នេះ​បើ​យោង​តាម​ទិន្នន័យ​ របស់​​​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​។​

ការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត​ មាន​ចំនួន​ទឹកប្រាក់​ ៧​៨​,​៤​ ​លាន​ដុល្លារ​។​យោង​តាម​ក្រសួង​ឧស្សាហកម្ម​បានឲ្យ​ដឹង​ថា​ ​រោងចក្រ​ដំឡើង​រថយន្ត ​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុងស្រុក​ ​និង​សម្រាប់​ការនាំចេញ​ផង​ដែរ​។​

លោក​ ​កែវ​ ​រតនៈ​ ​អគ្គនាយក​អគ្គិសនី​កម្ពុជា​មានប្រសាសន៍ថា​ ​ស្រុក​ក្រគរ​គឺ​ក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ ​និង​កំពុង​ស្រូប​យក​សក្តានុពល​វិនិយោគ​ឥតឈប់​ឈរ​ ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ ក្នុងស្រុក​មាន​ស្ថានភាព​រស់នៅ​ល្អ​។​

លោក​បាន​រីករាយ​នឹង​គម្រោង​អាជីវកម្ម ​របស់​ក្រុមហ៊ុន​ R​MA​ ​ក្នុង​ការ​ពង្រីក​បណ្តាញ​ផលិតកម្ម​រោងចក្រ ​ដំឡើង​រថយន្ត​នៅ​ក្នុង​តំបន់​សេ​ដ្ឋិច្ច​ពិសេស​ ​ហើយ​លោក​បាន​ស្នើសុំ​ ក្រុមហ៊ុន​ទាក់ទាញ​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ ឱ្យ​មក​បណ្តាក់ទុន​បន្ថែម​ នៅ​តំបន់​អភិវឌ្ឍន៍​ស្រុក​ក្រគរ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here