កម្ពុជា-ហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈសំខាន់ៗចំនួន៣ នៅថ្ងៃនេះ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ កម្ពុជានិងហុងគ្រី នៅរសៀលថ្ងៃទី០៣ វិច្ឆិកា ២០២០នេះ បានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈចំនួន៣សំខាន់ៗ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Peter Sziljjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសកម្ពុជា ។

យោងតាមឯកសារផ្លូវការមួយ បានបង្ហាញថា អនុស្សរណៈយោគយល់ចំនួន៣ដែលគ្រោងចុះហត្ថលេខានោះ រួមមាន ៖
ទី១. កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ។ ចុះហត្ថលេខាដោយលោកម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ។

ទី២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី ។ចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក Peter Szijjarto ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹករវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here