មូលនិធិសោធននិវត្តន៍របស់រដ្ឋាភិបាលជប៉ុន GPIF ទទួលបានប្រាក់ចំណេញប្រចាំត្រីមាស៧២ពាន់លានដុល្លារ

ដោយៈ តែម សុខុម

កូត្យូ: មូលនិធិសោធននិវត្តន៍របស់រដ្ឋាភិបាលជប៉ុន (GPIF) ដែលជាមូលនិធិសោធននិវត្តន៍ ដ៏ធំបំផុតរបស់ពិភពលោក កាលពីថ្ងៃសុក្រ សប្ដាហ៍មុនទទួលបានប្រាក់ចំណេញ ពីការវិនិយោគរហូតដល់ទៅ៧២,០២ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ក្រោ​យខាតបង់៤ត្រីមាសជាប់ៗគ្នា។

មូលនិធិ GPIF បានហក់ឡើង៥,៤១% សម្រាប់ត្រីមាសនេះ ដោយធ្វើឱ្យទ្រព្យសកម្មសរុប របស់ខ្លួនកើនលើស១,៤ទ្រីលានដុល្លារ។

ការហក់ឡើងខ្លាំងនៅក្នុងផ្សារហ៊ុនក្នុងស្រុក និងអន្តរជាតិពីខែមករា ដល់ខែមីនា បានធ្វើឱ្យការចំណេញប្រចាំឆ្នាំ របស់មូលនិធិនេះឈានដល់២០,៦៣ពាន់លានដុល្លារ ថ្វីបើខាតបង់ក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២២ យ៉ាងណាក្ដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលនិធិនេះត្រូវបានឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ទីផ្សារហិរញ្ញវត្ថុពិភពលោក ដោយសារតែទំហំដ៏ធំសម្បើមរបស់វា។ផលប័ត្រភាគហ៊ុនបរទេសរបស់មូលនិធិGPIF ទទួលបានកំណើនប្រចាំត្រីមាស៨,១៩% ខណៈផលប័ត្រភាគហ៊ុនជប៉ុន របស់ខ្លួនបានកើនឡើង៧,០៣%។

ក្នុងរយៈពេលដូចគ្នានេះ ផ្សារហ៊ុនអាមេរិក S&P 500 បានហក់ឡើង៧,០៣% ខណៈផ្សារហ៊ុនជប៉ុនNikkei បានហក់ឡើង៧,៤៦%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here