ប្រទេសចិនឈានឆ្ពោះទៅក្លាយជាសង្គមទូទាត់ប្រតិបត្តិការដោយមិនប្រើប្រាស់សាច់ប្រាក់ នាំមុខគេ

ដោយ: គង់ លាងហួរ

ក្រុងឡុងដ៍: លោក Kent Matthews សាស្ត្រាចារ្យផ្នែកធនាគារ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Cardiff បានប្រាប់កាសែត Xinhua នាពេលថ្មីៗនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា ប្រទេសចិនកំពុងឈានឆ្ពោះទៅក្លាយជាសង្គមទូទាត់ប្រតិបត្តិការ ដោយមិនប្រើសាច់ប្រាក់ ធំលំដាប់កំពូលរបស់ពិភពលោក។

លោក Kent Matthews បានបន្តថា នៅក្នុងប្រទេសចិន សមាមាត្រនៃចំនួនទឹកប្រាក់សរុបនៅក្នុងចរាចរ ក្នុងទម្រង់ជាសាច់ប្រាក់បានធ្លាក់ចុះដល់៣,៧% ហើយវាកំពុងបន្តធ្លាក់ចុះបន្ថែមទៀត។

លោកបានអះអាងទៀតថា “សព្វថ្ងៃនេះ មនុស្សកំពុងប្រើប្រាស់សាច់ប្រាក់តិចជាងកាលពី១០ ឬ២០ឆ្នាំមុន ហើយនិន្នាការឆ្ពោះទៅរកសង្គមមួយ ដែលគ្មានសាច់ប្រាក់គឺមិនអាចទប់ស្កាត់ ឬបញ្ឈប់បាននោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Matthews បានបញ្ជាក់ថា លោកនឹងមិនមានការភ្ញាក់ផ្អើលអ្វីនោះទេប្រសិនបើ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ការប្រើប្រាស់សាច់ប្រាក់នៅក្នុងប្រទេសចិនធ្លាក់ចុះដល់ទាបជាង២% នៃទឹកប្រាក់សរុបនៅក្នុងចរាចរទីផ្សារ។

ដោយរំលឹកអំពីដំណើរទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ លោកបានប្រើប្រាស់ទូរស័ព្ទ ដើម្បីទិញស្វាយមួយផ្លែ ពីអ្នកលក់តាមចិញ្ចើមផ្លូវ ក្នុងតម្លៃត្រឹមតែពីរបីកាក់ប៉ុណ្ណោះ។ លោក Matthews បានលើកឡើងថា បច្ចេកវិទ្យានៅក្នុងប្រទេសចិនគឺជឿនលឿនណាស់បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃពិភពលោក។

លោក Matthews មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកមើលឃើញក្រុមមនុស្ស ដែលលោកគិតថា ពួកគេចូលចិត្តប្រើប្រាស់សាច់ប្រាក់ ដូចជាមនុស្សចាស់ ម្ចាស់ហាងតូចៗ និងអ្នកលក់តាមដងផ្លូវ បែរជាងាកមកប្រើប្រាស់ទូរស័ព្ទសម្រាប់ទូទាត់ប្រតិបត្តិការជាជាងសាច់ប្រាក់ទៅវិញ។

លោកបានបន្ថែមថា “ប្រទេសចិនកំពុងបង្កើតជាគំរូមួយលើការទូទាត់តាមប្រព័ន្ធឌីជីថលទៅកាន់ពិភពលោកទាំងមូល ហើយប្រទេសនេះកំពុងបង្ហាញយើងថា តាមពិតអាយុមិនមែនជាឧបសគ្គនោះទេ”។

ទោះ ជា យ៉ាង ណាក្តី លោក Kent Matthews ជឿជាក់ ថា គ្មាន ប្រទេស ណា មួយអាច ក្លាយ ទៅ ជា សង្គមដែលគ្មាន សាច់ ប្រាក់ ទាំង ស្រុង នោះ ទេ ហើយវាក៏មិនអាចទៅរួចផងដែរសម្រាប់រដ្ឋាភិបាលណាមួយ ក្នុងការបង្កើតច្បាប់ ដើម្បីបញ្ឈប់ការប្រើប្រាស់សាច់ប្រាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here