ហេតុអ្វីអ្នកវិនិយោគនៅផ្សារហ៊ុន ចាំបាច់ត្រូវបង់កម្រៃជើងសារ?

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ថ្លៃកម្រៃជើងសាររបស់លោក អ្នកនឹងបានទៅអង្គភាពផ្សេងៗគ្នា ដែលមានតួនាទីនៅក្នុងទីផ្សារមូលបត្រ។

ការធ្វើបែបនេះ វានឹងជួយទ្រទ្រង់ប្រតិបត្តិការ ដល់រចនាសម្ព័ន្ធប្រព័ន្ធជួញដូរ និងមុខងារផ្សេងៗរបស់ទីផ្សារមូលបត្រទាំងមូល។ កម្រៃជើងសារ នឹងត្រូវគិតតែនៅពេលបញ្ជារបស់លោក អ្នកត្រូវបានផ្គូផ្គងជោគជ័យតែប៉ុណ្ណោះ។​

រាល់មូលបត្រទាំងអស់ដែលបានចុះបញ្ជីនៅផ.ម.ក. ត្រូវបានរក្សាទុក ក្នុងទម្រង់អេឡិចត្រូនិច នៅប្រតិបត្តិកររក្សារទុកមូលបត្ររបស់ផ.ម.ក. ដែលនៅទីនោះ សន្តិសុខសុវត្ថិភាពនៃព័ត៌មានត្រូវបានធានាយ៉ាងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វាស្រដៀងគ្នា ទៅនឹងការផ្ញើប្រាក់របស់លោក អ្នកនៅធនាគារដែរ ដែលនៅទីនោះ ព័ត៌មានអំពីកម្មសិទ្ធិប្រាក់របស់លោក អ្នកត្រូវបានរក្សាទុកប្រកប ដោយសុវត្ថិភាព លើកលែងម្យ៉ាង គឺលោកអ្នកមិនអាចដកមូលបត្ររបស់លោក អ្នកមកកាន់កាប់ក្នុងទម្រង់ ជាក្រដាសបានឡើយ។

ការផ្ទេរកម្មសិទ្ធិ នឹងត្រូវធ្វើឡើងនៅក្នុងប្រព័ន្ធ តាមរយៈការផ្ទេររវាងគណនី (book-entry system), គឺស្រដៀងគ្នានឹងការផ្ទេរលុយនៅក្នុងធនាគាមួយដូច្នោះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here