តើ​គួរ​វិភាគ​លើ​ទីផ្សារ​ហ៊ុន​ដូចម្តេច​មុន​សម្រេចចិត្ត​វិនិយោគ

ដោយ​គង់ សិរី​ម៉ា​លីន​ណា

ភ្នំពេញៈ ការសិក្សា​ពី​មូលដ្ឋាន និង​វិភាគ​ឲ្យ​បានច្បាស់លាស់​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន ដែលជា​ទីផ្សារ​ថ្មី​មួយ​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម។

គេហទំព័រ Cambodiafinancialtimes.com សូម​លើកយក​មូលដ្ឋាន​វិភាគ​មួយចំនួន ដើម្បី​ចែកចាយ​ជា​ចំណេះដឹង ដល់​អ្នក​ចង់​វិនិយោគ​លើ​ផ្សារ​ហ៊ុន ដែលជា​ផ្នែក​មួយ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិភាគ​តាម​កត្តា​មូលដ្ឋាន

វិនិយោគិន គួរតែ​ស្វែងយល់​អំពី​ព័ត៌មានផ្សេងៗ ដែលមាន​សារៈប្រយោជន៍​ដល់​ការវិនិយោគ​លើ​វិស័យ​ភាគហ៊ុន។ ព័ត៌មាន​ទាំងនោះ​រួមមាន ព័ត៌មាន​សេដ្ឋកិច្ច របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ចុះបញ្ជី​និមួយៗ ការប្រតិបត្តិ​និង​ស្ថានភាព នៃ​ក្រុមហ៊ុន​ចុះបញ្ជី​និមួយៗ ទិន្នន័យទីផ្សារ ការវិភាគ​របស់​អ្នកជំនាញ និង​កត្តាផ្សេងៗដទៃទៀត​ដែលមាន​សារៈសំខាន់​សម្រាប់​ការជួញដូរ។

វិភាគ​បច្ចេកទេស

វិនិយោគិន គួរតែ​ផ្ដោតលើ​ទិន្នន័យចាស់ៗ រួមមាន បម្រែបម្រួល​ប្រចាំថ្ងៃ​នៃ​តម្លៃ​របស់​ភាគហ៊ុន ក្រា​ហ្វ​នៃ​បម្រែបម្រួល​តម្លៃ​របស់​ក្រុមហ៊ុន ក៏ដូចជា​ទីផ្សារ ដែល​ទាំងអស់នេះ វិនិយោគិន​អាច​រកមើល​បាន នៅលើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​នៅលើ​វេ​ប​សាយ​របស់ ផ.ម.ក.។

មើល​របាយការណ៍​ប្រចាំឆ្នាំ

ការមើល​របាយការណ៍​ហិរញ្ញវត្ថុ ក៏​អាច​ចាត់ទុកជា​កត្តា​សំខាន់​មួយ ដែល​វា​ស្ថិតនៅក្នុង​ការវិភាគ​តាមបែប​មូលដ្ឋាន វា​អាចអោយ​យើង​ដឹង​អំពី​គម្រោង​ជំនួញ និង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ក្រុមហ៊ុន រួមមាន របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។

ការអាន​របាយការណ៍​ហិរញ្ញវត្ថុ

ការអាន​របាយការណ៍​ហិរញ្ញវត្ថុ អាចជួយ​អោយ​យើង​ដឹង​ពីស​កម្ម​របស់​ក្រុមហ៊ុន​ណាមួយ​ដោយ​ក្នុង​របាយការណ៍​នេះ ដូចជា

– តារាង​តុល្យការ (Balance Sheet): បង្ហាញ​ពី ទ្រព្យសកម្ម បំណុល និង​មូលធន​ភាគ​ហ៊ុ​និករ​បស់​ក្រុមហ៊ុន។

-របាយការណ៍​ចំណូល ចំណាយ (Income Statement): បង្ហាញ​ពី​ចំណូល ចំណាយ និង​ព័ត៌មាន​ជាក់លាក់​មួយចំនួនទៀត។

-របាយ​ការ​លំហូរ​សាច់ប្រាក់ (Cash Flow Statement): បង្ហាញ​ពី​ចំនួន​សាច់ប្រាក់ ដែល​ធ្វើ​ប្រតិបត្តិការ ចេញ ចូល​របស់​ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here