តម្លៃមាសមានស្ថិរភាព ខណៈទីផ្សារកំពុងវាយតម្លៃការកត់សម្គាល់អត្រាការប្រាក់របស់ធនាគារ Fed

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានរក្សាស្ថិរភាពនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីឈានដល់កម្រិតទាបរយៈពេលបីខែនៅក្នុងវគ្គមុន ខណៈប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell កត់សម្គាល់ថា ការដំឡើងអត្រាការប្រាក់បន្ថែមទៀតគឺស្ថិតនៅលើតុពិភាក្សា។

មាស Spot Gold មានតម្លៃនៅត្រឹម១៩៣២,៩៣ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0028 GMT ។ ចំណែកឯតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% ដល់១៩៤៣,៣០ដុល្លារក្នុងមួយអោន។

ទិន្នផលរតនាគារអាមេរិកគោលរយៈពេល១០ឆ្នាំបានធ្លាក់ចុះដល់៣,៧២៣% ខណៈពេលដែលសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានរក្សាជិតដល់កម្រិតទាបកាលពីថ្ងៃពុធ។

លោក Powell បានបញ្ជាក់នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធទៅកាន់សមាជិកសភានៅវិមាន Capitol Hill ថា ការកើនឡើងអត្រាការប្រាក់បន្ថែមទៀតគឺជា ការទស្សន៍ទាយដ៏ល្អមួយ ដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរ ប្រសិនបើសេដ្ឋកិច្ចនៅតែបន្តស្ថិតក្នុងទិសដៅបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានធនាគារកណ្តាលអាមេរិកប្រចាំទីក្រុង Chicago លោក Austan Goolsbee បានមានប្រសាសន៍កាលពីថ្ងៃពុធថា ធនាគារកណ្តាលត្រូវការភាពច្បាស់លាស់បន្ថែមទៀតអំពីអតិផរណា និងគន្លងទីផ្សារការងារ មុនពេលសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួន។

ទន្ទឹមគ្នានោះ ប្រធានធនាគារកណ្តាលអាត្លង់តា លោក Raphael Bostic បានក្លាយជាអ្នកបង្កើតគោលនយោបាយដំបូងគេដែលស្នើឱ្យធនាគារ Fed ត្រូវរង់ចាំយ៉ាងហោចណាស់ឱ្យផុតកិច្ចប្រជុំខែកក្កដារបស់ខ្លួន ដើម្បីសម្រេចចិត្តលើការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

ទិន្នន័យគយរបស់ប្រទេសស្វីសបានបង្ហាញថា ការនាំចេញមាសរបស់ប្រទេសស្វីសបានកើនឡើងក្នុងខែឧសភា បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ខែក្នុងខែមេសា ដោយសារការនាំចេញមានកាន់តែខ្ពស់ទៅកាន់ប្រទេសឥណ្ឌា។

ក្រុមហ៊ុន SPDR Gold Trust GLD ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,១៩% មកនៅត្រឹម៩៣២,៣០តោនកាលពីថ្ងៃពុធធៀបនឹង៩៣៤,០៣តោនកាលពីថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here