តម្លៃហាងឆេងមាសប្រែប្រួលតិចតួចនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសបានជួញដូរក្នុងជួរតូចចង្អៀតមួយនៅថ្ងៃពុធនេះ ខណៈពាណិជ្ជករបានបដិសេធពីការភ្នាល់ធំនៅមុនសក្ខីកម្មសភារបស់ប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell ដែលអាចផ្តល់ការយល់ដឹងបន្ថែមអំពីផែនការដំឡើងអត្រាការប្រាក់នៅពេលខាងមុខ។

តម្លៃមាស Spot Gold ស្ទើរតែមិនផ្លាស់ប្តូរនៅត្រឹម១៩៣៦,៩៩ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0028 GMT។ ចំណែក តម្លៃមាស របស់ សហរដ្ឋ អាមេរិក U.S. gold futures ក៏ មាន ការ ប្រែប្រួល តិច តួច ដែរ មកនៅ ត្រឹម១៩៤៨,២០ដុល្លារក្នុងមួយអោន។

សក្ខីកម្មសភារបស់លោក Jerome Powell ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នឹងត្រូវបានយកមកវិភាគសម្រាប់ទស្សនវិស័យអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

ឥឡូវនេះ ក្រុមពាណិជ្ជករកំពុងកំណត់តម្លៃក្នុងឱកាសប្រហែល៧៨% នៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក Fed នៅក្នុងខែកក្កដាខាងមុខ ។នេះបើយោងតាមឧបករណ៍ CME Fedwatch ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នផលរតនាគារសហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃអង្គារ ស្របតាមការធ្លាក់ចុះនៅអឺរ៉ុប និងចក្រភពអង់គ្លេស ដោយសារអ្នកវិនិយោគបានកំណត់តម្លៃនៅក្នុងការរំពឹងទុករបស់ទីផ្សារដែលថា ធនាគារ Fed ឈានជិតដល់ទីបញ្ចប់នៃវដ្តដំឡើងអត្រាការប្រាក់របស់ខ្លួន។

តម្លៃ Spot silver បានធ្លាក់ចុះ០,១% ដល់២៣,១៥១ដុល្លារ ក្នុងមួយអោន តម្លៃផ្លាទីនធ្លាក់ចុះ០,៣% ដល់៩៥៩,៧៦ដុល្លារ ខណៈតម្លៃ palladium កើនឡើង០,៤% ដល់១៣៨៥,១៨ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here