តម្លៃហាងឆេងមាសហក់ឡើងថ្លៃបន្តិចនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាព ចំណែកប្រាក់ដុល្លារបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ ខណៈពាណិជ្ជករបានវាយតម្លៃទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងឥទ្ធិពលរបស់វាទៅលើការសម្រេចចិត្តគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក Federal Reserve។

តម្លៃមាស Spot Gold បានកើនឡើង០,១% ដល់១៩៤៥,២៩ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0037 GMT បន្ទាប់ពីបានធ្លាក់ថ្លៃនៅក្នុងវគ្គមុន។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures នៅទ្រឹងត្រឹម១៩៥៨,៣០ដុល្លារក្នុងមួយអោន។

ចំណែកឯ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃបន្តិច ដោយធ្វើឱ្យដុំមាសដែលមានតម្លៃគិតជាប្រាក់ដុល្លារកាន់តែមានភាពទាក់ទាញសម្រាប់អ្នកទិញនៅក្រៅប្រទេស។

ការកើនឡើងប្រចាំឆ្នាំនៃសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកគឺតូចបំផុតក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ទោះបីជាសម្ពាធតម្លៃមូលដ្ឋាននៅតែខ្លាំងយ៉ាងណាក្តី ដែលបង្ហាញថាអតិផរណានឹងមិនធ្លាក់ចុះយ៉ាងងាយស្រួលនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈពេលដែលមាសត្រូវបានគេមើលឃើញថា ជាទ្រព្យការពារប្រឆាំងនឹងអតិផរណា ប៉ុន្តែបើអត្រាការប្រាក់ហក់ឡើងខ្ពស់ជាងនេះ ដើម្បីទប់ទល់នឹងសម្ពាធតម្លៃជាទូទៅ នោះវាអាចមានទម្ងន់ទៅលើភាពទាក់ទាញរបស់ដុំមាស។

តម្លៃ Spot silver រក្សាស្ថិរភាពនៅត្រឹម២៣,៦៩២ក្នុងមួយអោន តម្លៃផ្លាទីនបានកើនឡើង០,៣% ដល់៩៧៩,៦៤ដុល្លារក្នុងមួយអោន ខណៈតម្លៃ palladium នៅទ្រឹងត្រឹម១៣៦១,៥៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here