តម្លៃផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងខ្ពស់ ខណៈប្រាក់ដុល្លារធ្លាក់ថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារស្ថិតក្រោមសម្ពាធនៅថ្ងៃពុធនេះ បន្ទាប់ពីការធ្លាក់ចុះនៃអតិផរណារបស់សហរដ្ឋអាមេរិកបានពង្រឹងការភ្នាល់ដែលថា ធនាគារកណ្តាលអាមេរិកនឹងរំលងការដំឡើងអត្រាការប្រាក់នៅសប្តាហ៍នេះ។

ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង៤ភាគរយ ដែលជាចំនួនតូចបំផុតក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដោយថយចុះពីអត្រា៤,៩ភាគរយកាលពីខែមេសា។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានហក់ឡើង០,២ភាគរយ បន្ទាប់ពីបានហក់ឡើង១,១ភាគរយនៅក្នុងវគ្គជួញដូរមុនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរខែ។

ផ្សារហ៊ុន Nikkei របស់ទីក្រុងតូក្យូបានហក់ឡើងថ្លៃ១ភាគរយដល់កម្រិតខ្ពស់ថ្មីក្នុងរយៈពេល៣៣ឆ្នាំ ដែលជំរុញដោយការរំពឹងទុកនៃគោលនយោបាយធូររលុងខ្លាំងពីធនាគារកណ្តាលជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលជំហរនយោបាយសម្របសម្រួលពីប្រទេសចិនក៏បានជួយបង្កើនអារម្មណ៍ជាមួយនឹងសញ្ញានៃការបន្ធូរបន្ថយបន្ថែមទៀតនាពេលខាងមុខ។ ផ្សារហ៊ុន Bluechips របស់ចិនបានហក់ឡើងថ្លៃ០,៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានហក់ឡើង០,៤ភាគរយ។

ចំណែក ផ្សារហ៊ុន S&P 500 futures និង Nasdaq futures បាននៅទ្រឹងបន្ទាប់ពីហក់ឡើងថ្លៃយ៉ាងខ្លាំងពេញមួយយប់ដល់កម្រិតបិទខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេល១៤ខែ ដោយសារទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកកាន់តែធ្លាក់ចុះ។

តម្លៃប្រេងបានធ្លាក់ចុះនៅក្នុងការជួញដូរដំបូង បន្ទាប់ពីទទួលបានការជំរុញ៣ភាគរយ ដោយសារការកាត់បន្ថយ អត្រាគោលនយោបាយរបស់ប្រទេសចិន។ តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ ចុះ០,៥ភាគរយមកនៅត្រឹម៦៩,១២ដុល្លារ ក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ០,៤ភាគរយ ដល់៧៤,០២ដុល្លារ ក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here