តម្លៃមាសហក់ឡើងបន្តិច ស្របពេលពាណិជ្ជករកំពុងរង់ចាំការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសបានកើនឡើងខ្ពស់បន្តិច បន្ទាប់ពីប្រាក់ដុល្លារធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្តាលទៅលើអត្រាការប្រាក់។

តម្លៃមាស Spot Gold បានកើនឡើង០,១%ដល់១៩៥៩,២៣ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0032 GMT។ ចំណែក តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures rose បានកើនឡើង០,២% ដល់១៩៧៣,៤០ដុល្លារក្នុងមួយអោន។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានឱ្យដឹងថា ប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃ០,១% ដែលធ្វើឱ្យមាសដុំដែលមានតម្លៃជាប្រាក់ដុល្លារកាន់តែទាក់ទាញសម្រាប់អ្នកទិញនៅក្រៅប្រទេស។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់សម្រាប់ខែឧសភា ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការកើនឡើងអតិផរណាយឺតៗលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំដល់៤,១% ធៀបនឹង៤,៩%កាលពីខែមេសា។ នេះបើយោងតាមអ្នកសេដ្ឋកិច្ចដែលត្រូវបានស្ទង់មតិដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារមើលឃើញនូវឱកាស៧៩,២% នៃការរក្សាអត្រាការប្រាក់ដោយមិនផ្លាស់ប្តូររបស់ធនាគារកណ្តាលអាមេរិក។ នេះបើយោងតាមឧបករណ៍ Fedwatch របស់ក្រុមហ៊ុន CME ។

ចំណែកឯ ធនាគារកណ្តាលអ៊ឺរ៉ុប និងធនាគារកណ្តាលជប៉ុននឹងផ្តល់ការសម្រេចចិត្តលើអត្រាការប្រាក់របស់ពួកគេនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្ររៀងៗគ្នា។

ទោះជាយ៉ាងនេះក្តី អ្នកវិនិយោគលើមូលបត្របំណុលជាច្រើនកំពុងរក្សាជំហរការពារ ក្នុងការគ្រប់គ្រងផលប័ត្ររបស់ពួកគេនៅមុនកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ ខណៈពួកគេ ត្រៀម ខ្លួន សម្រាប់ ការ បញ្ចប់ វដ្ត រឹតបន្តឹង គោលនយោបាយ រូបិយវត្ថុ នៅ ឆ្នាំ នេះ និងការកាត់ បន្ថយ អត្រា ការប្រាក់ ដែលអាចទៅរួចនៅ ពេល ណាមួយ ក្នុង ឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here